ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក ក្នុងឃុំព្រៃផ្តៅ សន្យាដោះស្រាយបញ្ហាក្លិនស្អុយ ក្រោយអភិបាលស្រុកបញ្ជាឱ្យចុះពិនិត្យ

អភិបាលស្រុកព្រៃកប្បាស បញ្ជាឱ្យចុះពិនិត្យបន្ទាន់ក្រោយប្រជាពលរដ្ឋរាយការណ៍ក្លិនស្អុយពីកសិដ្ឋានចិញ្ចឹមជ្រូក។ ម្ចាស់សន្យាកែសម្រួល និងបង្ការ។
ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក ក្នុងឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស សន្យាដោះស្រាយបញ្ហាក្លិនស្អុយ ក្រោយអភិបាលស្រុកបញ្ជាឱ្យចុះពិនិត្យ Connect with us ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋអំពីបញ្ហាជះក្លិនស្អុយចេញពីកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងនៅខាងលិចភូមិជំរុំ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ លោក គិន ភក្តី អភិបាលស្រុកព្រៃកប្បាស ខេត្តតាកែវ បានបញ្ជាឱ្យមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យ និងដោះស្រាយជាបន្ទាន់។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត ការចុះអន្តរាគមន៍នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ដឹកនាំដោយលោក ចាន់ អិន មេឃុំព្រៃផ្តៅ សហការជាមួយលោក អ៊ុក សុខា ប្រធានការិយាល័យកសិកម្ម និងធនធានធម្មជាតិស្រុកព្រៃកប្បាស ព្រមទាំងលោក នៅ រ៉ន អនុប្រធាន (ក.ធ.ប) លោក តាត់ ប៊ុនលី មន្ត្រី (ក.ធ.ប) ក្រុមប្រឹក្សាឃុំ និងជំនួយការឃុំ ចុះពិនិត្យជាក់ស្តែងនៅកសិដ្ឋានចិញ្ចឹមជ្រូកមួយ ស្ថិតនៅខាងលិចភូមិជំរុំ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស។ ក្នុងការចុះពិនិត្យ មន្ត្រីជំនាញបានរកឃើញថា ក្លិនស្អុយដែលជះចេញពីកសិដ្ឋាន បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ។ ជាមួយគ្នានេះ មន្ត្រីជំនាញក៏បានណែនាំឱ្យម្ចាស់កសិដ្ឋាន ធ្វើការកែសម្រួលប្រព័ន្ធគ្រប់គ្រងកាកសំណល់ និងបាញ់ថ្នាំបំបាត់ក្លិនឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស និងស្តង់ដារអនាម័យ ដើម្បីទប់ស្កាត់ការជះក្លិនបន្តទៀត។ ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក បានបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យមានក្លិនស្អុយខ្លាំងនាពេលកន្លងមក គឺដោយសារថ្នាំបំបាត់ក្លិនអស់ពីស្តុក ទើបធ្វើឱ្យការគ្រប់គ្រងក្លិនមិនបានល្អ។ ទោះយ៉ាងណា ម្ចាស់កសិដ្ឋានបានសន្យាចំពោះអាជ្ញាធរ និងប្រជាពលរដ្ឋថា ចាប់ពីពេលនេះតទៅ នឹងយកចិត្តទុកដាក់កែលម្អការគ្រប់គ្រងកសិដ្ឋាន និងមិនឱ្យមានការជះក្លិនស្អុយប៉ះពាល់ដល់អ្នករស់នៅជុំវិញទៀតឡើយ។ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏បានសម្តែងការគាំទ្រចំពោះការចុះអន្តរាគមន៍របស់អាជ្ញាធរ និងសង្ឃឹមថា ម្ចាស់កសិដ្ឋាននឹងអនុវត្តតាមការសន្យា ដើម្បីធានាបរិស្ថានរស់នៅស្អាត និងសុខភាពសហគមន៍ឱ្យកាន់តែល្អប្រសើរ៕ អត្ថបទ៖ វីរៈ Related Topics:កសិដ្ឋានចិញ្ចឹមជ្រូកកណ្តុរ You may like ក្នុងឱកាសចូលឆ្នាំចិន ជ្រូកកណ្តុរនៅតំបន់ភាគឦសានត្រូវប៉ាន់ អតិថិជនបញ្ជាទិញជាហូរហែ ម្ចាស់កសិដ្ឋានមួយរូបនៅមណ្ឌលគិរី តស៊ូចិញ្ចឹមជ្រូកកណ្តុររហូតជោគជ័យលើទីផ្សារ ព័ត៌មានពេញនិយម ព័ត៌មានជាតិ១ សប្តាហ៍ ago ប្រាសាទសក្ល នៅតែជាគោលដៅទាក់ទាញ សម្រាប់អ្នកស្រាវជ្រាវ និងភ្ញៀវទេសចរ ស្វែងយល់អរិយធម៌ខ្មែរ ព័ត៌មានជាតិ៦ ថ្ងៃ ago អភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន សន្តិសុខសង្គម៣ ថ្ងៃ ago ជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់ ព័ត៌មានជាតិ១ សប្តាហ៍ ago ក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ» ព័ត៌មានជាតិ១ សប្តាហ៍ ago ថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ ព័ត៌មានជាតិ១៥ ម៉ោង ago សមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ ព័ត៌មានជាតិ៥ ថ្ងៃ ago ក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ កីឡា១ សប្តាហ៍ ago អ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
ក្លិនស្អុយកសិដ្ឋានជ្រូក, ព្រៃផ្តៅ, ព្រៃកប្បាស, ការចុះពិនិត្យអាជ្ញាធរ, ការគ្រប់គ្រងកាកសំណល់, ថ្នាំបំបាត់ក្លិន, ខេត្តតាកែវ