សមត្ថកិច្ច ចុះបង្ក្រាបបទល្មើស Online Scams ២ទីតាំង ឃាត់ខ្លួនជនបរទេសជាង២០០នាក់

MISRYOUM រាយការណ៍ថា សមត្ថកិច្ចចុះបង្ក្រាបបទល្មើស Online Scams ២ទីតាំង នៅក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនបរទេសជាង ២០០នាក់ និងដកហូតសម្ភារមួយចំនួន។
សមត្ថកិច្ច ចុះបង្ក្រាបបទល្មើស(Online Scams)២ទីតាំង ឃាត់ខ្ខ្លួនជនបរទេសជាង២០០នាក់ Connect with us បន្ទាយមានជ័យ ៖ ទីតាំងសំងំលាក់ខ្លួនរបស់ជនបរទេស ដែលរត់គេចពីការបង្ក្រាបបទល្មើសលបលួចប្រព្រឹត្តិបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scams) នៅភូមិសាស្ដ្រជាយក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យស្ថិតក្នុងផ្ទះវីឡាចំនួន២ ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះបង្ក្រាបកាលពីព្រឹកថ្ងៃទី៥ មេសា២០២៦ ឃាត់ខ្លួនជនបរទេសជាង២០០នាក់។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំដោយ លោក ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក សៀង សេន អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ ក្នុងរង្វង់ប្រតិបត្តិការនៅព្រឹកនេះ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាបនៅទីតាំងផ្ទះវីឡាចំនួន២កន្លែង ក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយក្រសោបបានជនជាតិបរទេសជាច្រើនរយនាក់ និងដកហូតបានកាំភ្លើងខ្លី រថយន្ដ ព្រមទាំងសម្ភារមួយចំនួនទៀត។ សូមបញ្ជាក់ថា ចាប់តាំងពីខែពាក់កណ្តាលខែមេសា២០២៦មក សមត្ថកិច្ចពីអគ្គស្នងការនិងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសអនឡាញនៅក្រុងប៉ោយប៉ែតជាបន្តបន្ទាប់ជាច្រើននាក់៕ ដោយ ៖ អេម ពៅ Related Topics:បទល្មើសបច្ចេកវិទ្យា You may like បង្ក្រាបកន្លែង Online Scam នៅបឹងកេងកង សង្គ្រោះជនជាតិជប៉ុន និងឃាត់ខ្លួនជនបរទេស ១៦នាក់ ឃាត់ខ្លួនជនសង្ស័យ ២១នាក់ក្នុងប្រតិបត្តិការបង្ក្រាបសំបុក Online Scam តុលាការក្រុងភ្នំពេញ ឃុំខ្លួនជនជាតិចិន៤នាក់ ពីបទឆបោកមានស្ថានទម្ងន់ទោសពាក់ព័ន្ធករណី online scam កម្ពុជាបង្ហាញជំហរដាច់ខាត ក្នុងការលុបបំបាត់ការឆបោកតាមបច្ចេកវិទ្យា ទៅកាន់តំណាងអង្គទូត២៦ និង EU នៅកម្ពុជា លោក Lee Jae Myung៖ កូរ៉េ-កម្ពុជា រួមគ្នាបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ឃាត់ខ្លួនជនឆបោកអនឡាញជាង ១៣០នាក់ក្នុងរយ:ពេល ២ខែ ករណីបង្រ្កាបOnline Scamsចាប់ខ្លួនជាង២ពាន់នាក់៖ មេប៉ូលីសជាតិ និងមេប៉េអឹម ចុះទៅត្រួតពិនិត្យទីតាំងផ្ទាល់នៅក្រុងបាវិត ព័ត៌មានពេញនិយម សន្តិសុខសង្គម២ ថ្ងៃ ago ទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល ព័ត៌មានជាតិ១ សប្តាហ៍ ago សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន សេដ្ឋកិច្ច៦ ម៉ោង ago រដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago តំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ ព័ត៌មានជាតិ៥ ថ្ងៃ ago ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា ព័ត៌មានជាតិ៦ ថ្ងៃ ago ទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់ ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago រដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា ព័ត៌មានជាតិ៥ ថ្ងៃ ago កុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា