ជម្លៀសទេសចរចេញអស់ សល់តែក្រុមនាវិកពីកប៉ាល់ប្រណីតទេសចរណ៍ MV Hondius ដែលផ្ទុះជំងឺ Hantavirus

កប៉ាល់ទេសចរណ៍ MV Hondius បានមកដល់កំពង់ផែអេស្ប៉ាញ ដើម្បីជម្លៀសអ្នកដំណើរទាំងអស់ចេញ បន្ទាប់ពីមានករណីផ្ទុះជំងឺ Hantavirus ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងឆ្លងជាច្រើននាក់។
Connect with us នាវាទេសចរណ៍ប្រណីតដែលរងការផ្ទុះឡើងនៃជំងឺ Hantavirus ដ៏សាហាវនេះបានមកដល់នៅព្រឹកថ្ងៃទី១០ខែឧសភា នៅជិតកំពង់ផែ Granadilla ក្នុងទីក្រុងកោះ Tenerife របស់ប្រទេសអេស្ប៉ាញ។ យោងសេចក្តីរាយការណ៍របស់ Reuters ដោយបានលើកឡើងថា ការចតនោះសម្រាប់ការជម្លៀសអ្នកដំណើរ និងនាវិកមួយចំនួន។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត សេចក្តីរាយការណ៍ បន្តថា យោងតាមមន្ត្រីអេស្ប៉ាញ អ្នកដំណើរទាំងនោះ ដែលគ្មានអ្នកណាម្នាក់បង្ហាញសញ្ញានៃការឆ្លងមេរោគដូចដែលការភ័យខ្លាចនោះទេ នឹងត្រូវបានធ្វើតេស្តដោយអាជ្ញាធរសុខាភិបាលអេស្ប៉ាញ ដើម្បីធានាថា ពួកគេនៅតែគ្មានរោគសញ្ញាគួរឲ្យសង្ស័យ ហើយបន្ទាប់មកត្រូវបានដឹកជញ្ជូនទៅចុះចតនៅក្នុងទូកតូចៗ។ បន្ទាប់មក ឡានក្រុងដែលត្រូវបានបិទជិតនឹងដឹកអ្នកដំណើរទៅកាន់អាកាសយានដ្ឋានសំខាន់របស់កោះអេស្ប៉ាញដែលមានចម្ងាយប្រហែល១០នាទី ជាកន្លែងដែលពួកគេនឹងឡើងយន្តហោះឆ្ពោះទៅប្រទេសរៀងៗខ្លួន។ ទីភ្នាក់ងារសុខភាពសាធារណៈរបស់អឺរ៉ុប បាននិយាយនៅថ្ងៃទី ៩ ខែឧសភាថា អ្នកដំណើរទាំងអស់នៅលើនាវាទេសចរណ៍ប្រណីត MV Hondius ត្រូវបានចាត់ទុកថាជាអ្នកដែលមានទំនាក់ទំនងដែលមានហានិភ័យខ្ពស់ជាវិធានការបង្ការ។ យោងតាមអាជ្ញាធរអេស្ប៉ាញ ការជម្លៀសត្រូវបានគេរំពឹងថានឹងចាប់ផ្តើមរវាងម៉ោង ៧៖៣០ ព្រឹក និង ៨៖៣០ព្រឹក ម៉ោងក្នុងស្រុក។ មន្ត្រីរដ្ឋាភិបាល បាននិយាយនៅថ្ងៃទី ១០ ខែឧសភា ថា ជនជាតិអេស្ប៉ាញត្រូវបានកំណត់ឱ្យចុះពីនាវាមុនគេ ដោយមានជនជាតិដទៃទៀតជាក្រុមៗ ត្រូវបានឲ្យចុះជាបន្តបន្ទាប់។ សមាជិកនាវិកចំនួន ៣០ នាក់នឹងនៅលើនាវា ហើយធ្វើដំណើរទៅកាន់ប្រទេសហូឡង់ ជាកន្លែងដែលនាវានឹងត្រូវបានសម្លាប់មេរោគ។ នាវានេះបានចាកចេញទៅកាន់ប្រទេសអេស្ប៉ាញនៅថ្ងៃទី ៦ ខែឧសភា ពីឆ្នេរសមុទ្រ Cape Verde បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) និងសហភាពអឺរ៉ុបបានស្នើសុំឱ្យប្រទេសនេះគ្រប់គ្រងការជម្លៀសអ្នកដំណើរបន្ទាប់ពីការផ្ទុះឡើងនៃមេរោគ Hantavirus ត្រូវបានរកឃើញ។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានមកដល់នៅល្ងាចថ្ងៃទី ៩ ខែឧសភា នៅទីក្រុង Tenerife ក្នុងកោះ Canary រួមជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាលអេស្ប៉ាញ និងរដ្ឋមន្ត្រីក្រសួងគោលនយោបាយដែនដី ដើម្បីសម្របសម្រួលការមកដល់នៃនាវា។ អង្គការសុខភាពពិភពលោកបាននិយាយនៅថ្ងៃទី ៨ ខែឧសភាថា មនុស្សប្រាំបីនាក់បានធ្លាក់ខ្លួនឈឺ រួមទាំងបីនាក់បានស្លាប់ – ប្តីប្រពន្ធជនជាតិហូឡង់ម្នាក់ និងជនជាតិអាល្លឺម៉ង់ម្នាក់។ ក្នុងចំណោមមនុស្សទាំងនេះ ៦ នាក់ត្រូវបានបញ្ជាក់ថាបានឆ្លងមេរោគនេះ ដោយមានករណីសង្ស័យពីរករណីទៀត នេះបើយោងតាមការលើកឡើងរបស់អង្គការសុខភាពពិភពលោក (WHO)៕ ប្រែសម្រួល ដោយ រើយ Related Topics:Featuredអេស្ប៉ាញនាវា MV Hondius You may like វិបត្តិនាវា MV Hondius ធ្វើឲ្យពិភពលោក នឹកដល់ទង្វើមនុស្សធម៌ របស់កម្ពុជា ពេលសង្គ្រោះ Westerdam អេស្ប៉ាញទ្រាំលែងបាន ដោយដកឯកអគ្គរាជទូតចេញពីអ៊ីស្រាអែលក្នុងជម្លោះវាយប្រហារអ៊ីរ៉ង់ រដ្ឋាភិបាលអេស្ប៉ាញចូលខ្លួនដោះស្រាយរឿងសហព័ន្ធបាល់ទាត់របស់ខ្លួន FIFA ពិចារណាដាក់ទណ្ឌកម្មធ្ងន់ធ្ងរបន្ថែមលើអតីតប្រធានបាល់ទាត់អេស្ប៉ាញ ត្រៀមឡើងទទួលពានរង្វាន់ តារាសម្ដែងអេស្ប៉ាញ ត្រូវប៉ូលិសចាប់ខ្លួនពីបទរំលោភសេពសន្ទវៈ រកឃើញទឹកអប់អាយុកាល ២ ពាន់ឆ្នាំនៅ អេស្ប៉ាញ ព័ត៌មានពេញនិយម សន្តិសុខសង្គម១ សប្តាហ៍ ago ទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល សេដ្ឋកិច្ច៥ ថ្ងៃ ago រដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ ព័ត៌មានជាតិ៤ ថ្ងៃ ago ក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ» ព័ត៌មានជាតិ១ ថ្ងៃ ago ក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ព័ត៌មានជាតិ៦ ថ្ងៃ ago អ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី ព័ត៌មានជាតិ៤ ថ្ងៃ ago ថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ កីឡា៤ ថ្ងៃ ago អ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago កូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
នាវា MV Hondius, ជំងឺ Hantavirus, ការជម្លៀសទេសចរ, អេស្ប៉ាញ, ព័ត៌មានអន្តរជាតិ, នាវាទេសចរណ៍