General News

នាយកប្រតិបត្តិធំៗនៅអាមេរិក គ្រោងទៅចិនជាមួយ ត្រាំ

នាយកប្រតិបត្តិក្រុមហ៊ុនយក្សជាច្រើនរបស់អាមេរិក គ្រោងទៅចិនជាមួយប្រធានាធិបតីដូណាល់ ត្រាំ ដើម្បីពិភាក្សាពាណិជ្ជកម្ម និងបញ្ហាផ្សេងៗ។

នាយកប្រតិបត្តិធំៗនៅអាមេរិក​ ដូចជា អេឡុន ម៉ាសក៍ និង ធីម ឃុក ​គ្រោងទៅចិនជាមួយ ត្រាំ Connect with us នាយកប្រតិបត្តិនៃក្រុមហ៊ុនយក្សធំៗនៅអាមេរិក ដូចជាលោក អេឡុន ម៉ាសក៍ (Tesla, SpaceX) លោក ធីម ឃុក (Apple) លោក​ Larry Culp ​(GE Aerospace) និងលោក Kelly Ortberg (Boeing) ជាដើមនោះ នឹង​រួមដំណើរទស្សនកិច្ចជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទៅប្រទេសចិននៅសប្ដាហ៍នេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ ដោយស្រង់សម្ដីរបស់ប្រភពពីសេតវិមាន។ ​ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត ប្រភពពីសេតវិមាន​បាន​ឱ្យដឹងទៀតថា ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនយក្សផ្សេងៗទៀតដែលទៅចិនជាមួយ ត្រាំ រួមមាន​​លោកស្រី Dina Powell McCormick ​ប្រធាន​ក្រុមហ៊ុន Meta, លោក​ Larry Fink ​នាយកប្រតិបត្តិក្រុមហ៊ុន BlackRock, លោក Stephen Schwarzman ​នាយកប្រតិបត្តិក្រុមហ៊ុន Blackstone, លោក Sanjay Mehrotra នាយកប្រតិបត្តិក្រុមហ៊ុន Micron, លោក Michael Miebach នាយកប្រតិបត្តិក្រុមហ៊ុន Mastercard, លោក Cristiano Amon នាយកប្រតិបត្តិក្រុមហ៊ុន Qualcomm, និងលោក Ryan McInerney នាយកប្រតិបត្តិក្រុមហ៊ុន Visa ជាដើម​។ លោក ត្រាំ គ្រោងនឹង​ធ្វើដំណើរទៅដល់ក្រុងប៉េកាំងនៅថ្ងៃពុធនេះ ដើម្បី​ជួបប្រជុំចរចា​ជាមួយ​លោកប្រធានាធិបតីចិន ស៊ី ជីនពីង ដោយផ្ដោតលើបញ្ហាផ្សេងៗ រាប់តាំងពីបញ្ហាពាណិជ្ជកម្ម រ៉ែកម្រ រហូតដល់ជម្លោះអ៊ីរ៉ង់ រួមជាមួយ​បញ្ហាភូមិសាស្រ្តនយោបាយផ្សេងៗ។ រ៉យទ័របាន​ផ្សាយថា ក្រៅពីបញ្ហាទាំងនោះ ចិនត្រូវបាន​គេរំពឹងថានឹង​ប្រកាសពីការទិញយន្តហោះ Boeing ផលិតកម្មកសិកម្ម និងថាមពលរបស់អាមេរិកជាដើម។ ​​មេដឹកនាំកំពូលទាំង២ ក៏នឹងពិភាក្សាអំពី​ការបន្ថែមពេល «បទឈប់បាញ់នៃ​សង្គ្រាមពាណិជ្ជកម្ម​» ដើម្បីឱ្យចិនដកការរឹតត្បឹតលំហូររ៉ែកម្រទៅអាមេរិក។ យោងតាមប្រភពឧស្សាហកម្ម ចិន និងក្រុមហ៊ុន Boeing បានពិភាក្សាអំពីកិច្ចព្រមព្រៀងទិញយន្តហោះ​ Boeing 737 MAX ប្រហែល ៥០០ គ្រឿង និងយន្តហោះធំៗជាច្រើនគ្រឿងដែលដំណើរការដោយម៉ាស៊ីនរបស់ក្រុមហ៊ុន GE Aerospace។ ប្រសិនបើ​កិច្ចព្រមព្រៀងសម្រេចឡើង នោះវានឹងជាការបញ្ជាទិញយន្តហោះ Boeing ដ៏សំខាន់លើកដំបូងរបស់​ចិនចាប់តាំងពីឆ្នាំ ២០១៧ ហើយអាចក្លាយជាការបញ្ជាទិញយន្តហោះដ៏ធំបំផុតមិនធ្លាប់មាន។ យ៉ាងណាមិញ ប្រភព​ពីសេតវិមាន​បាន​ឱ្យដឹងថា លោក Jensen Huang ដែលជា​នាយកប្រតិបត្តិក្រុមហ៊ុនផលិតបន្ទះឈីបយក្ស Nvidia នឹងមិនចូលរួមជាមួយ​លោក ត្រាំ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងនោះទេ ដោយ​សេតវិមាន​មិនអញ្ជើញលោក ខណៈរដ្ឋបាល ត្រាំ ចង់ផ្ដោតលើ​លើកិច្ចព្រមព្រៀងកសិកម្ម និងអាកាសចរណ៍ រួមទាំងការបញ្ជាទិញយន្តហោះ Boeing។ កន្លងមក លោក ត្រាំ និងលោក Huang បានបង្កើតទំនាក់ទំនងជិតស្និទ្ធ ហើយលោក ត្រាំ បានអនុម័តការនាំចេញបន្ទះឈីប AI H200 របស់ Nvidia ទៅកាន់​ចិន ទោះបីជាអាមេរិកកន្លងមក បាន​រឹតត្បឹតការនាំចេញបន្ទះឈីបទំណើបៗទៅកាន់គូប្រជែងមួយនេះក្ដី។ ​ គួររំឭកថា លោក ត្រាំ បានជួប​លោក ស៊ី ផ្ទាល់មុខគ្នានៅ​កូរ៉េខាងត្បូង​កាលពីខែតុលា ដែលកាលនោះ ​ភាគីទាំង ២ បានយល់ព្រមផ្អាកសង្គ្រាមពាណិជ្ជកម្ម ដែលផ្ទុះឡើងខ្លាំងដោយសារតែពន្ធគយរបស់ ត្រាំ និងការឆ្លើយតបចិន រួមទាំងពន្ធវាយបក និងការរឹតត្បឹតការនាំចេញរ៉ែកម្រ៕ ​ Related Topics:លោក ដូណាល់ ត្រាំចិនលោក អេឡុន ម៉ាសក៍លោក ធីម ឃុកសហរដ្ឋអាមេរិក You may like ត្រាំ ប្រកាសថា​ បទឈប់​បាញ់​ជាមួយ​ អ៊ីរ៉ង់ ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព «សង្គ្រោះបន្ទាន់ យ៉ាងធ្ងន់ធ្ងរ» ជំនួបក្ដៅត្រាំ-ស៊ី នៅប៉េកាំងសប្ដាហ៍នេះ​ នឹងផ្ដោតលើពាណិជ្ជកម្ម រ៉ែកម្រ និងវិបត្តិអ៊ីរ៉ង់ អ៊ីរ៉ង់ ដាក់លក្ខខណ្ឌ ៨ ចំណុចទៅអាមេរិក វិញ តែ ត្រាំ ថា «មិនអាចទទួលយកបាន» ថ្ងៃមុនប្រកាសផ្អាក ឥឡូវ ត្រាំ ថា នឹងបើកប្រតិបត្តិការ រំដោះកប៉ាល់ ចេញពីច្រក Hormuz ឡើងវិញ ត្រាំ ប្រកាសបទឈប់បាញ់ ៣ថ្ងៃ រវាងរុស្ស៊ីនិងអ៊ុយក្រែន ហើយថា ភាគីទាំងពីរ នឹងដោះដូរឈ្លើយសឹក ម្ខាង ១ ០០០នាក់ ជប៉ុន ​​​បាញ់​​​សាកល្បង​មីស៊ីល​​ ក្នុងសមយុទ្ធ​នៅហ្វីលីពីន​ ទាញ​ការ​ថ្កោលទោស​ពី​ចិន​​ ព័ត៌មានពេញនិយម សេដ្ឋកិច្ច៧ ថ្ងៃ ago ​រដ្ឋាភិបាល​ហាមឃាត់​ក្រុមហ៊ុន​ផលិត​ស្រា ​និង​ភេសជ្ជៈ​ផ្ដល់​រង្វាន់​តាមក្រវិល​កំប៉ុង​ ចាប់ពីដើមខែតុលា ឆ្នាំនេះ ព័ត៌មានជាតិ៤ ថ្ងៃ ago អភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន សន្តិសុខសង្គម២០ ម៉ោង ago ជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់ ជីវិតកម្សាន្ដ៧ ថ្ងៃ ago សមាគមសិល្បករខ្មែរ ជូនដំណឹងពីការរៀបចំបុណ្យសព លោក ផៃ ផុរ៉ាក់ និងអំពាវនាវសាធារណជនចូលរួមឧបត្ថម្ភតាមសទ្ធា ព័ត៌មានជាតិ៦ ថ្ងៃ ago ក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ» ព័ត៌មានជាតិ៣ ថ្ងៃ ago ក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ព័ត៌មានជាតិ១ សប្តាហ៍ ago អ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី ព័ត៌មានជាតិ៦ ថ្ងៃ ago ថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ

ដូណាល់ ត្រាំ, នាយកប្រតិបត្តិអាមេរិក, ទៅចិន, ពាណិជ្ជកម្ម និងរ៉ែកម្រ, Boeing 737 MAX, GE Aerospace, បទឈប់បាញ់សង្គ្រាមពាណិជ្ជកម្ម

Leave a Reply

Your email address will not be published. Required fields are marked *

Are you human? Please solve:Captcha


Secret Link