Cambodia News

ត្រឹម៤ខែ ដើមឆ្នាំ២០២៦ រាជធានីភ្នំពេញ មានអ្នកកើតជំងឺគ្រុនឈាម ជិត ២ពាន់ករណី

មន្ទីរសុខាភិបាលរាជធានីភ្នំពេញ រាយការណ៍ថា ៤ខែដើមឆ្នាំ២០២៦ មានអ្នកកើតគ្រុនឈាម ១,៨២៦ករណី ខណៈឆ្នាំ២០២៥ សរុប ១០,១០០ករណី។

ត្រឹម៤ខែ ដើមឆ្នាំ២០២៦ រាជធានីភ្នំពេញ មានអ្នកកើតជំងឺគ្រុនឈាម ជិត ២ពាន់ករណី Connect with us មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងរយៈពេល៤ខែ នៃឆ្នាំ២០២៦នេះ រាជធានីភ្នំពេញមានអ្នកកើតជំងឺគ្រុនឈាមចំនួន ១៨២៦ករណី បើធៀបទៅនឹងកាលពីឆ្នាំ២០២៥ កន្លងទៅ មានអ្នកកើតជំងឺគ្រុនឈាមសរុបរហូតដល់ ១០១០០ករណី។ នេះបើតាមលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ក្រោមវត្តមានលោក ម៉ប់ សារិន និងលោក ឯក ឃុនដឿន អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត យ៉ាងណាមិញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺគ្រុនឈាមនេះដែរ លោក ងី មានហេង ក៏បានណែនាំសហគមន៍ ភូមិ រដ្ឋបាលសង្កាត់ និងខណ្ឌ ត្រូវសហការជាមួយមន្ត្រីសុខាភិបាល អនុវត្តវិធានការសំខាន់ៗឱ្យបានជាប្រចាំ។ វិធានការសំខាន់ទាំងនោះ រួមមាន ការលុបបំបាត់ជម្រកមូសខ្លា តាមរយៈការសម្អាតបរិស្ថាន និងបំបាត់ទឹកដក់នៅតាមផ្ទះ និងសហគមន៍ យ៉ាងតិច២ដងក្នុងមួយឆ្នាំ ពោលគឺនៅខែឧសភា និងខែសីហា។ ជាមួយគ្នានេះ អាជ្ញាធរ និងមន្ត្រីជំនាញ ក៏នឹងចុះបាញ់ថ្នាំសម្លាប់មូសនៅតាមភូមិ ដែលមានករណីអ្នកកើតជំងឺគ្រុនឈាមលើសពី២នាក់ក្នុងមួយសប្តាហ៍ផងដែរ។ ជាមួយគ្នានេះ មន្ត្រីសុខាភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់សម្អាតបរិស្ថានជុំវិញផ្ទះ និងចូលរួមអនុវត្តវិធានការបង្ការជំងឺគ្រុនឈាម ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងជំងឺនៅក្នុងសហគមន៍៕ អត្ថបទ ៖ ស្រីរ័ត្ន Related Topics:ជំងឺគ្រុនឈាម You may like រដ្ឋបាលរាជធានី សហការជាមួយកម្លាំងកងពលតូចលេខ៧០ បើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសខ្លា ក្នុងមូលដ្ឋានខណ្ឌទាំង១៤ រដ្ឋបាលរាជធានី សំណូមពរពលរដ្ឋចូលរួមលុបបំបាត់ជម្រកមូសខ្លា ប្រមាណ ១៥០ ម៉ែត្រ ជុំវិញលំនៅឋាន ឆ្នាំ២០២៥ មានអ្នកជំងឺគ្រុនឈាមសរុបជាង ៥ម៉ឺនករណី ក្នុងនោះស្លាប់ ៦៤ករណី គិតត្រឹមសប្ដាហ៍ទី ១ ខែតុលានេះ កម្ពុជា មានអ្នកកើតជំងឺគ្រុនឈាមជាង ៤ ម៉ឺន ៤ ពាន់ករណី និងស្លាប់ ៥៥ នាក់ អាជ្ញាធរខណ្ឌ ៧ មករា ចុះបាញ់ថ្នាំមូសក្នុងមូលដ្ឋាន បង្ការទប់ស្កាត់ជំងឺគ្រុនឈាម ឆ្នាំ២០២៥នេះ កម្ពុជាបានបង្ការទប់ស្កាត់មិនឱ្យកើតមានជំងឺគ្រុនឈាមជិត៣ម៉ឺនករណី ព័ត៌មានពេញនិយម ព័ត៌មានជាតិ១ សប្តាហ៍ ago ប្រាសាទសក្ល នៅតែជាគោលដៅទាក់ទាញ សម្រាប់អ្នកស្រាវជ្រាវ និងភ្ញៀវទេសចរ ស្វែងយល់អរិយធម៌ខ្មែរ ព័ត៌មានជាតិ៥ ថ្ងៃ ago អភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន សន្តិសុខសង្គម២ ថ្ងៃ ago ជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់ ព័ត៌មានជាតិ១ សប្តាហ៍ ago ក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ» ព័ត៌មានជាតិ១ សប្តាហ៍ ago ថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ ព័ត៌មានជាតិ៤ ថ្ងៃ ago ក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago កូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស ព័ត៌មានជាតិ៤ ថ្ងៃ ago ប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា

គ្រុនឈាម ភ្នំពេញ, មន្ទីរសុខាភិបាលរាជធានីភ្នំពេញ, ៤ខែដើមឆ្នាំ២០២៦, ករណីគ្រុនឈាម, មូសខ្លា, លុបបំបាត់ទឹកដក់, បាញ់ថ្នាំសម្លាប់មូស

Leave a Reply

Your email address will not be published. Required fields are marked *

Are you human? Please solve:Captcha


Secret Link