អភិបាលខេត្តកោះកុង អំពាវនាវរក្សាសុខដុមនីយកម្មក្នុងកន្លែងការងារ ដើម្បីភាពធន់សេដ្ឋកិច្ច

អភិបាលខេត្តកោះកុង បានអំពាវនាវដល់កម្មករ សហជីព និងនិយោជក ឱ្យរួមគ្នាពង្រឹងសុខដុមនីយកម្មការងារ ដើម្បីធានាស្ថិរភាព និងភាពធន់នៃសេដ្ឋកិច្ចមូលដ្ឋាន។
អភិបាលខេត្តកោះកុង អំពាវនាវកម្មករ សហជីព និងអង្គការអន្តរជាតិពាក់ព័ន្ធ ត្រូវរួមគ្នារក្សាសុខដុមនីយកម្មក្នុងកន្លែងការងារ Connect with us លោកជំទាវអភិបាលខេត្តកោះកុង បានអំពាវនាវដល់កម្មករនិយោជិត សហជីព និងអង្គការអន្តរជាតិពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នារក្សាសុខដុមនីយកម្មក្នុងកន្លែងការងារដោយផ្តោតសំខាន់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត ការអំពាវនាវរបស់លោកស្រី ឈី វ៉ា យ៉ាងដូច្នេះធ្វើឡើងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ” នៅរោងចក្រយ៉ាសាគិ ស្រុកមណ្ឌលសីមា ក្នុងបរិវេនតំបន់សេដ្ឋកិច្ចពិសេសខេត្ត។ លោកស្រីអភិបាលខេត្តកោះកុង បន្តនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ថា សហគ្រាស ជាឆ្នាំងបាយរួម និងជាផ្ទះទី២របស់ខ្លួនដោយគប្បីថែរក្សាឱ្យបានគង់វង្សរីកចម្រើន។ ដូច្នេះសូមបងប្អូនកម្មករ កម្មការិនី និងនិយោជិតទាំអស់ចូលរួមការពារ និងបង្កើនផលិតភាពផលិតផលជូនសហគ្រាស និងរោងចក្រទៅតាមតម្រូវការកំណត់។ លោកស្រីអភិបាលខេត្ត ប្រាប់ដល់គ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យការងារ ត្រូវបន្តពង្រឹងកិច្ចសហការ និងសាមគ្គីភាព ដើម្បីស្ថិរភាពការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសូមអំពាវនាវដល់និយោជក កម្មករនិយោជិត សហជីព និងអង្គការអន្តរជាតិពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នារក្សាសុខដុមនីយកម្មក្នុងកន្លែងការងារ។ បន្ថែមលើនេះ លោកស្រី ឈី វ៉ា ក៏អំពាវនាវឲ្យកម្មករនិយោជិត រក្សាជំនឿចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងត្រូវប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការចាញ់បោកការញុះញង់ពីក្រុមជ្រុលនិយម ដែលមានបំណងបង្កអស្ថិរភាពសង្គម ក្នុងកាលៈទេសៈយើងត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយក្នុងបុព្វហេតុការពារជាតិមាតុភូមិ។ លោកស្រី ឈី វ៉ា ក៏លើកទឹកចិត្តដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ សូមបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ស្តីពីការងារ ច្បាប់ស្ដីពីសហជីព ច្បាប់ស្ដីពីរបបសន្តិសុខសង្គម ច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា និងអនុសញ្ញាអន្តរជាតិខាងការងារនានា ព្រមទាំងការអនុវត្តអនុលោមតាមស្ដង់ដារសេវាកម្មអាស៊ាន ដើម្បីធានាឱ្យការផ្តល់សេវាកម្មរបស់យើងមានគុណភាព និងកាន់តែមានភាពទាក់ទាញដល់ភ្ញៀវទេសចរ។ ដោយឡែកលោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ថ្លែងថា ទិវាពលកម្មអន្តរជាតិ ១ ឧសភា មិនត្រឹមតែជាថ្ងៃឈប់សម្រាកពីការងារប៉ុណ្ណោះទេ ប៉ុន្តែគឺជាថ្ងៃរំលឹកដល់ប្រវត្តិសាស្ត្រ នៃមហាចលនាតស៊ូរបស់កម្មករលើសកលលោក ដើម្បីទារសិទ្ធិ សេរីភាព និងលក្ខខណ្ឌការងារប្រកបដោយសេចក្ដីថ្លៃថ្នូរ។ លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានបន្ថែមទៀតថា ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលមានការប្រែប្រួល ប៉ុន្តែរាជរដ្ឋាភិបាលនៅតែបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប ជារៀងរាល់ឆ្នាំ សំដៅធានាឱ្យបាននូវការរស់នៅសមរម្យនិងសេចក្ដីថ្លៃថ្នូរ។ ក្នុងនាមមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោក យក់ សង្វាត បានត្រៀមខ្លួនជានិច្ចក្នុងការដោះស្រាយរាល់បញ្ហាប្រឈម វិវាទនានា តាមគោលដៅ ដោយសន្តិវិធី និងតម្លាភាព ដើម្បីការពារសិទ្ធិប្រយោជន៍ស្របច្បាប់ របស់បងប្អូនកម្មករនិយោជិត និងភាគីពាក់ព័ន្ធ។ មន្ទីរការងារខេត្តកោះកុង បានវាយតម្លៃ និងកោតសរសើរ ចំពោះកម្មករ និយោជិត ទាំងអស់ ដែលបានខិតខំប្រឹងប្រែង បំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់។ បងប្អូនគឺជា “ឆ្អឹងខ្នង” នៃផលិតកម្ម និងជាអ្នកចូលរួមចំណែកដោយផ្ទាល់ក្នុងការ កាត់បន្ថយភាពក្រីក្រ។ លោក ថ្លែងអំណរគុណដល់លោកនាយករោងចក និងម្ចាស់សហគ្រាសទាំងអស់ ដែលតែងតែអនុវត្តតាមច្បាប់ស្តីពីការងារ និងផ្តល់នូវ អត្ថប្រយោជន៍ផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពកម្មករ។ កិច្ចសន្ទនារវាងសហជីព និង និយោជក គឺជាគន្លឹះដ៏សំខាន់ក្នុងការរក្សានូវ សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដែលនាំមកនូវផលប្រយោជន៍ “ឈ្នះ-ឈ្នះ” សម្រាប់ភាគីទាំងសងខាង៕ អត្តបទ៖ សិរីវឌ្ឍនៈ Related Topics:ខេត្តកោះកុងកម្មកររោងចក្រ You may like ក្នុងពេល៤ខែ មានកម្មករ៣៥នាក់បានបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ កម្មករនិយោជិក សម្ដែងការពេញចិត្តចំពោះវេទិកាកិច្ចសន្ទនាសង្គម នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា មន្រ្តីសុខាភិបាលកោះកុង ដោះស្រាយបញ្ហាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលផ្នែកឯកជនចំនួន ៣ កន្លែង នៅឆ្នាំ ២០២៥ ក្រុមការងារចម្រុះខេត្តកោះកុង ចុះអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ នៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងភូមិសាស្រ្តខេត្តកោះកុង លោក ស សុខា លើកទឹកចិត្តកម្មករជាង៧ពាន់នាក់ក្នុងខេត្តព្រៃវែង ត្រូវរក្សារោងចក្រទាំង២០៩កន្លែងឱ្យបានជោគជ័យ អាជ្ញាធរខេត្តកោះកុង ទុកពេលចុងក្រោយដល់ប្រជាពលរដ្ឋដែលសង់ខ្ទម និងតូបខុសច្បាប់នៅដំណាក់ក្បូន ព័ត៌មានពេញនិយម សន្តិសុខសង្គម៦ ថ្ងៃ ago ទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល សេដ្ឋកិច្ច៤ ថ្ងៃ ago រដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ ព័ត៌មានជាតិ៣ ថ្ងៃ ago ក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ» ព័ត៌មានជាតិ៥ ថ្ងៃ ago អ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី ព័ត៌មានជាតិ៣ ថ្ងៃ ago ថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ កីឡា៣ ថ្ងៃ ago អ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago កូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស ព័ត៌មានជាតិ៣ ម៉ោង ago ប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
ខេត្តកោះកុង, កម្មករ, សុខដុមនីយកម្ម, ការងារ, រោងចក្រ, សហជីព, សេដ្ឋកិច្ច