សមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃ ទៅបាវវៀតណាម ដើម្បីបំភាន់

សមត្ថកិច្ចខេត្តកំពត ចុះបង្ក្រាបទីតាំងវេចខ្ចប់ស្ករសខុសច្បាប់ ប្តូរសម្បកបាវអក្សរថៃទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ការត្រួតពិនិត្យ និងពាក់ព័ន្ធខ្សែចលនាទំនិញថៃ។
សមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ Connect with us សមត្ថកិច្ចចម្រុះខេត្តកំពត ដឹកនាំដោយអភិបាលខេត្តកំពត នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានចុះបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត បើតាមរដ្ឋបាលខេត្តកំពត លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានដឹកនាំកម្លាំងចម្រុះរួមមាន ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត សាខាគយនិងរដ្ឋាករ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) មន្ទីរពាណិជ្ជកម្មខេត្ត អជ្ញាធរស្រុក និងតំណាងអយ្យការអមសាលាដំបូងខេត្ត ចុះបង្ក្រាបជាក់ស្តែងនូវទីតាំងសិប្បកម្មវេចខ្ចប់ស្ករសខុសច្បាប់មួយកន្លែង ដែលមានទីតាំងស្ថិតក្នុងភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ។ រដ្ឋបាលខេត្តកំពត សង្កត់ធ្ងន់ថា÷”“។ ជុំវិញករណីនេះ អភិបាលខេត្តកំពត បានដាក់ចេញនូវវិធានការម៉ឺងម៉ាត់បំផុតដោយគ្មានការលើកលែងឡើយ ដោយក្នុងនោះបានបង្គាប់ឱ្យម្ចាស់សិប្បកម្មត្រូវទូទាត់ប្រាក់ឈ្នួលជូនកម្មករឱ្យបានគ្រប់ចំនួន រួចធ្វើកំណត់ហេតុអនុញ្ញាតឱ្យពួកគេត្រឡប់ទៅផ្ទះវិញ។ ទន្ទឹមនឹងនោះ សមត្ថកិច្ចក៏បានហៅអ្នកដែលមកទិញស្ករសនៅទីតាំងខាងលើ និងអ្នកពាក់ព័ន្ធដទៃទៀត មកធ្វើកំណត់ហេតុបំភ្លឺ ដើម្បីបន្តស្រាវជ្រាវស្វែងរកខ្សែរយៈពាក់ព័ន្ធផ្សេងៗទៀត។ បច្ចុប្បន្ន កម្លាំងជំនាញចម្រុះកំពុងសហការយ៉ាងជិតស្និទ្ធជាមួយតំណាងអយ្យការអមសាលាដំបូងខេត្ត ដើម្បីបន្តកសាងសំណុំរឿង និងធ្វើកំណត់ហេតុឱ្យបានច្បាស់លាស់ ក្នុងគោលបំណងស្វែងរកម្ចាស់ទីតាំងពិតប្រាកដ និងអ្នកពាក់ព័ន្ធ ដើម្បីចាត់វិធានការបញ្ជូនទៅតាមនីតិវិធីច្បាប់ដោយគ្មានការយោគយល់ឡើយ៕ Related Topics:ខេត្តកំពតពហិការទំនិញថៃ You may like អ្នកជំនាញស្នើឲ្យកសិករពង្រឹងគុណភាពអនាម័យអំបិល ខណៈការប្រមូលផលបានជិត៩ម៉ឺនតោន ម្ចាស់ចម្ការនៅស្រុកទឹកឈូបញ្ជាក់ថា សប្តាហ៍ក្រោយសាវម៉ាវនឹងចាប់ផ្តើមប្រមូលផល ខណៈទុរេនកំពុងសម្បូរហើយធ្លាក់ថ្លៃបន្តិច គ្រួសារសត្វផ្សោតឃ្លាច ត្រូវបានប្រទះឃើញនៅក្នុងសហគមន៍នេសាទព្រែកត្នោតស្ថិតក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ រូបភាពដ៏កម្រនៃសត្វផ្សោតឃ្លាចនៅខេត្តកំពតកំពុងទាក់ទាញការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្ដាញសង្គម អាជ្ញាធរខេត្តកំពត ចុះពិនិត្យណែនាំឱ្យអាជីវករលក់ទុរេនបិទស្លាកតម្លៃឱ្យបានត្រឹមត្រូវ និងប្រភពច្បាស់លាស់ រោងចក្រផលិតទឹកស្អាតថ្មីខេត្តកំពត បញ្ចប់ការសាងសង់ ២ ឆ្នាំទៀត បង្កើនសមត្ថភាពផលិតទឹកស្អាតបាន ១២,៦០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ព័ត៌មានពេញនិយម ព័ត៌មានជាតិ១ សប្តាហ៍ ago ប្រាសាទសក្ល នៅតែជាគោលដៅទាក់ទាញ សម្រាប់អ្នកស្រាវជ្រាវ និងភ្ញៀវទេសចរ ស្វែងយល់អរិយធម៌ខ្មែរ ព័ត៌មានជាតិ៥ ថ្ងៃ ago អភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន សន្តិសុខសង្គម២ ថ្ងៃ ago ជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់ ព័ត៌មានជាតិ១ សប្តាហ៍ ago ក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ» ព័ត៌មានជាតិ១ សប្តាហ៍ ago ថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ ព័ត៌មានជាតិ៤ ថ្ងៃ ago ក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago កូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស ព័ត៌មានជាតិ៤ ថ្ងៃ ago ប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
ខេត្តកំពត, បង្ក្រាប, សម្បកបាវស្ករស, អក្សរថៃ, អក្សរវៀតណាម, ក្លែងបន្លំ, គយនិងរដ្ឋាករ