Cambodia News

អាជ្ញាធរខណ្ឌកំបូល ចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថាន

អាជ្ញាធរខណ្ឌកំបូលបានចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមបណ្ដោយផ្លូវក្នុងសង្កាត់កន្ទោក ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពទីក្រុង ព្រមទាំងអំពាវនាវដល់ពលរដ្ឋឲ្យចូលរួមថែរក្សាបរិស្ថាន។

អាជ្ញាធរខណ្ឌកំបូល បន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និង ណែនាំប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថានតាមដងផ្លូវ Connect with us កាលពីព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៦ នេះ ដោយអនុវត្តតាមផែនការដឹកនាំរបស់លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល លោក ទ្រី ណារ៉េត អភិបាលរងខណ្ឌកំបូល បានដឹកនាំមន្ត្រីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង សណ្ដាប់ធ្នាប់សាធារណៈ សហការជាមួយអាជ្ញាធរសង្កាត់ និង ភូមិ បន្តចុះរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅតាមបណ្ដោយផ្លូវបេតុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត កិច្ចការនេះ ក្រុមការងារ បានធ្វើការសម្របសម្រួល និង ណែនាំដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ឲ្យចូលរួមរក្សាសណ្ដាប់ធ្នាប់សាធារណៈ ដោយមិនតាំងលក់ទំនិញលើចិញ្ចើមផ្លូវ ឬ ទ្រូងផ្លូវ ដែលអាចបង្កការកកស្ទះចរាចរណ៍ និង ប៉ះពាល់ដល់សោភ័ណភាព។ ជាមួយគ្នានេះ អាជ្ញាធរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមថែរក្សាអនាម័យ បរិស្ថាន និង ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកកសាងសហគមន៍មានភាពស្អាត និង របៀបរៀបរយល្អ។ អភិបាលរងខណ្ឌកំបូល បញ្ជាក់ថា ការចុះរៀបចំសណ្ដាប់ធ្នាប់នេះ គឺជាការអនុវត្តជាប្រចាំរបស់អាជ្ញាធរខណ្ឌកំបូល ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពទីក្រុង សុវត្ថិភាព និង ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ លោកក៏បានស្នើឲ្យប្រជាពលរដ្ឋ និង អាជីវករ បន្តសហការជាមួយអាជ្ញាធរ ដើម្បីធានាបាននូវសណ្ដាប់ធ្នាប់ល្អ និង បរិស្ថានរស់នៅប្រកបដោយភាពស្អាត និង អនាម័យ៕ អត្ថបទ ៖ សំណាង Related Topics:សណ្ដាប់ធ្នាប់សាធារណៈខណ្ឌកំបូល You may like អាជ្ញាធរខេត្តកណ្តាល បានចុះត្រួតពិនិត្យអនុវត្តវិធានរៀប ចំសណ្តាប់ធ្នាប់តាមបណ្ដាផ្លូវជាតិសំខាន់ៗ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ អាជីវករជុំវិញផ្សារអូរឫស្សី ស្នើឱ្យចំណតភាស៊ីទុកចន្លោះសម្រាប់ដឹកជញ្ជូនទំនិញ ចៀសវាងប៉ះពាល់ការប្រកបអាជីវកម្ម អាជ្ញាធរខណ្ឌ៧មករា បន្តចុះរៀបចំសណ្តាប់ធ្នាប់រំដោះចិញ្ចើមផ្លូវសម្រាប់ថ្មើរជើង ជុំវិញបរិវេណផ្សារអូរឫស្សី អភិបាលខេត្តកំពង់ឆ្នាំង ណែនាំកម្លាំងមានសមត្ថកិច្ចត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់នៅតាមមូលដ្ឋានអោយបានល្អ តូបលក់ដូរនៅជាប់របង វិទ្យាល័យ ជម្ពូវ័ន ត្រូវអាជ្ញាធរឱ្យរុះរើចេញ ដើម្បីរំដោះយកចិញ្ចើមផ្លូវសម្រាប់សិស្សថ្មើរ ជើង អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចុះស្តារប្រព័ន្ធលូ សង្កាត់ទាំង ៧ ពិនិត្យវឌ្ឍនភាពកាយស្តារព្រែកអូវែង និងព្រែកបាក់ទូក ព័ត៌មានពេញនិយម សេដ្ឋកិច្ច៦ ថ្ងៃ ago ​រដ្ឋាភិបាល​ហាមឃាត់​ក្រុមហ៊ុន​ផលិត​ស្រា ​និង​ភេសជ្ជៈ​ផ្ដល់​រង្វាន់​តាមក្រវិល​កំប៉ុង​ ចាប់ពីដើមខែតុលា ឆ្នាំនេះ សន្តិសុខសង្គម២ ម៉ោង ago ជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់ ព័ត៌មានជាតិ៣ ថ្ងៃ ago អភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន ជីវិតកម្សាន្ដ៦ ថ្ងៃ ago សមាគមសិល្បករខ្មែរ ជូនដំណឹងពីការរៀបចំបុណ្យសព លោក ផៃ ផុរ៉ាក់ និងអំពាវនាវសាធារណជនចូលរួមឧបត្ថម្ភតាមសទ្ធា ព័ត៌មានជាតិ៥ ថ្ងៃ ago ក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ» ព័ត៌មានជាតិ១ សប្តាហ៍ ago អ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី ព័ត៌មានជាតិ២ ថ្ងៃ ago ក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ព័ត៌មានជាតិ៥ ថ្ងៃ ago ថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ

សណ្ដាប់ធ្នាប់សាធារណៈ, ខណ្ឌកំបូល, ការរៀបចំសណ្ដាប់ធ្នាប់, បរិស្ថាន, សង្កាត់កន្ទោក, សោភ័ណភាពទីក្រុង

Leave a Reply

Your email address will not be published. Required fields are marked *

Are you human? Please solve:Captcha


Secret Link