អ៊ីស្រាអែល ប្រើកម្មវិធី AI វិភាគទិន្នន័យទិញពីអាមេរិក សម្រាប់ស៊ើបការណ៍ និងវាយប្រហារគ្រប់ជម្លោះ

របាយការណ៍ចែងថា ក្រុមហ៊ុនអាមេរិក Palantir ត្រូវបានយោធាអ៊ីស្រាអែលប្រើ AI ដើម្បីវិភាគទិន្នន័យ សម្រាប់ស៊ើបការណ៍ និងប្រតិបត្តិការ នៅហ្គាហ្សា លីបង់ និងទាក់ទងអ៊ីរ៉ង់។
អ៊ីស្រាអែល ប្រើកម្មវិធី AI វិភាគទិន្នន័យទិញពីអាមេរិក សម្រាប់ស៊ើបការណ៍ និងវាយប្រហារគ្រប់ជម្លោះ Connect with us ក្រុមហ៊ុនវិភាគទិន្នន័យបច្ចេកវិទ្យា Palantir មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានពង្រីកតួនាទីខ្លួនក្នុងការស៊ើបការណ៍សម្ងាត់លើវិស័យការពារជាតិនិងយោធា ប្រើប្រាស់ដោយយោធាអ៊ីស្រាអែល តាមរយៈប្រព័ន្ធដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) ដាក់ពង្រាយក្នុងតំបន់ហ្គាហ្សា លីបង់ និងប្រតិបត្តិការដែលទាក់ទងជាមួយអ៊ីរ៉ង់។ នេះបើយោងតាមរបាយការណ៍និងការវាយតម្លៃរបស់អ្នកជំនាញ រាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានតួកគី Anadolu ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ។ ឧបករណ៍យោធាអ៊ីស្រាអែល។ រូបភាព៖ ANKARA សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត ក្រុមហ៊ុន Palantir បានរួមបញ្ចូលឧបករណ៍ស៊ើបការណ៍សម្ងាត់ជំរុញដោយបញ្ញាសិប្បនិម្មិតកាន់តែច្រើនឡើងៗ ទៅក្នុងប្រតិបត្តិការយោធា តាមរយៈកម្មវិធី Gotham, វេទិកាបញ្ញាសិប្បនិម្មិត (AIP), Foundry និង Skykit រួមបញ្ចូលគ្នានូវការវិភាគទិន្នន័យទ្រង់ទ្រាយធំ ប្រព័ន្ធបញ្ញាសិប្បនិម្មិតប្រតិបត្តិការ និងសមត្ថភាពស៊ើបការណ៍សម្ងាត់ចល័ត។ កាលពីឆ្នាំមុន ក្រុមហ៊ុននេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១០ប៊ីលានដុល្លារជាមួយយោធាអាមេរិក ហើយក្លាយជាដៃគូសំខាន់នៅក្នុងកម្មវិធី Maven របស់មន្ទីបញ្ចកោណ ប្រើប្រាស់ AI សម្រាប់ការកំណត់អត្តសញ្ញាណគោលដៅ និងការវិភាគសមរភូមិ។ សហស្ថាបនិក Palantir គឺ លោក Alex Karp និង លោក Peter Thiel បានធ្វើកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៅទីក្រុង Tel Aviv ក្នុងខែមករា ឆ្នាំ ២០២៤ ជួបជាមួយប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog ឈានដល់កិច្ចព្រមព្រៀងជាមួយមន្ត្រីការពារជាតិអ៊ីស្រាអែលលើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយកងទ័ពអ៊ីស្រាអែល។ ក្រោយមក ក្រុមហ៊ុននេះបានប្រកាសថា ខ្លួននឹងផ្តល់ការគាំទ្របច្ចេកវិទ្យា AI ផ្តោតលើការកំណត់គោលដៅ និងការវិភាគទិន្នន័យសម្រាប់បេសកកម្មទាក់ទងនឹងសង្គ្រាម ទោះបីជាក្រុមហ៊ុនមិនបានបង្ហាញព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង ឬប្រព័ន្ធពាក់ព័ន្ធក៏ដោយ។ ក្រុមហ៊ុនវិភាគទិន្នន័យបច្ចេកវិទ្យា Palantir.. រូបភាព៖ Reuters អំឡុងពេលទស្សនកិច្ចទៅកាន់ទីក្រុង Tel Aviv លោក Karp លើកឡើងពីតម្រូវការរបស់អ៊ីស្រាអែលសម្រាប់សេវាកម្មរបស់ក្រុមហ៊ុនកើនឡើង បន្ទាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ដោយសំដៅទៅលើថ្ងៃដែលអ៊ីស្រាអែលចាប់ផ្តើមយុទ្ធនាការប្រល័យពូជសាសន៍លើតំបន់ហ្គាហ្សា៕ ប្រែដោយ៖ ណឺ មិនា Related Topics:តំបន់ហ្គាហ្សាប្រទេសលីបង់ជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ You may like មានបទឈប់បាញ់ ដូចមិនមាន៖ ត្រឹម ២៤ម៉ោង អ៊ីស្រាអែលសម្លាប់ពលរដ្ឋលីបង់៥១នាក់ និងបុគ្គលិកពេទ្យ ២រូប រកឃើញមូលដ្ឋានទ័ពសម្ងាត់អ៊ីស្រាអែលនៅអ៊ីរ៉ាក់ ប្រើវាយអ៊ីរ៉ង់តាមអាកាស អ៊ីស្រាអែល-លីបង់ នឹងចរចាជុំទី៣នៅសប្តាហ៍ក្រោយ នៅអាមេរិក រកការឯកភាពបញ្ចប់ជម្លោះ ១៣ប្រទេស ថ្កោលទោសអ៊ីស្រាអែល ដែលស្ទាក់ចាប់នាវា និងឃុំខ្លួនសកម្មជន នាំជំនួយទៅកាន់ហ្គាហ្សា អ៊ីស្រាអែល បើកការវាយប្រហារទីក្រុងបេរូត សាជាថ្មី បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់ អ៊ីស្រាអែល រងការចោទថា បាញ់គ្រាប់កាំភ្លើងធំផ្ទុកផូស្វ័រ ហាមប្រាម ចូលក្រុងនានានៅលីបង់ ព័ត៌មានពេញនិយម សេដ្ឋកិច្ច៦ ថ្ងៃ ago រដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ សន្តិសុខសង្គម៤ ម៉ោង ago ជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់ ព័ត៌មានជាតិ៣ ថ្ងៃ ago អភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន ជីវិតកម្សាន្ដ៦ ថ្ងៃ ago សមាគមសិល្បករខ្មែរ ជូនដំណឹងពីការរៀបចំបុណ្យសព លោក ផៃ ផុរ៉ាក់ និងអំពាវនាវសាធារណជនចូលរួមឧបត្ថម្ភតាមសទ្ធា ព័ត៌មានជាតិ៥ ថ្ងៃ ago ក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ» ព័ត៌មានជាតិ១ សប្តាហ៍ ago អ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី ព័ត៌មានជាតិ២ ថ្ងៃ ago ក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ព័ត៌មានជាតិ៥ ថ្ងៃ ago ថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
AI ស៊ើបការណ៍, Palantir, អ៊ីស្រាអែល-អ៊ីរ៉ង់, ហ្គាហ្សា, លីបង់, កម្មវិធី Maven, វិភាគទិន្នន័យទ្រង់ទ្រាយធំ