General News

បង្ក្រាប Online Scam ឃាត់ខ្លួនមនុស្ស ៩ នាក់ ដកហូតសម្ភារៈនៅសង្កាត់វាលស្បូវ

អាជ្ញាធរខណ្ឌច្បារអំពៅ បង្ក្រាបបទល្មើស Online Scam ឃាត់ខ្លួនមនុស្ស ៩ នាក់ និងដកហូតទូរស័ព្ទ កុំព្យូទ័រយួរដៃ កាំភ្លើង និងគ្រាប់ នៅថ្ងៃទី ១២ ឧសភា ២០២៦។

បង្ក្រាបបទល្មើស Online Scam ឃាត់ខ្លួនមនុស្ស ៩ នាក់ ដកហូតសម្ភារៈមួយចំនួនធំ នៅសង្កាត់វាលស្បូវ Connect with us គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានបន្តបង្រ្កាបបទល្មើសអនឡាញស្កេម «Online Scam» ដោយឃាត់ខ្លួនមនុស្សចំនួន ៩ នាក់ និង ដកហូតបានសម្ភារៈមួយចំនួនធំ។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៦ នៅផ្លូវលំ ភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ អាជ្ញាធរ បានឲ្យដឹងថា លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារចម្រុះ រួមទាំង លោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងសហការ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងផ្ទះលេខ ២២៧ ផ្លូវលំ ភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានយកទីតាំងខាងលើប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា «Online Scam»។ អាជ្ញាធរ បញ្ជាក់ថា ការចុះត្រួតពិនិត្យនេះ រកឃើញមនុស្សចំនួន ៩ នាក់ (ជនជាតិចិន ៨ នាក់ , ជនជាតិវ៉ានូអាទូ ១ នាក់)។ ចំណែកសម្ភារៈដកហូតមានដូចជា ៖ ទូរស័ព្ទដៃចំនួន ៤១ គ្រឿង , ឡេបថបចំនួន ៧ គ្រឿង , កាំភ្លើងចំនួន ១ ដើម និង គ្រាប់កាំភ្លើងចំនួន ៤៩ គ្រាប់៕ អត្ថបទ ៖ រដ្ឋា Related Topics:ខណ្ឌច្បារអំពៅចុះបង្ក្រាបOnline Scam​ You may like ឆេះឃ្លាំងស្តុកស្នោ ១ កន្លែង យ៉ាងសន្ធោសន្ធៅ បាក់ស្រុតរាបដល់ដី ក្បែរវត្តចំប៉ា ខណ្ឌច្បារអំពៅ ជិត ៥ ខែ ខេត្តបន្ទាយមានជ័យ បង្ក្រាបបទល្មើស ONLINE SCAMS ១៥ ទីតាំង ឃាត់ខ្លួនជនបរទេសជាង ៤ ពាន់នាក់ ក្រុមបច្ចេកទេសជំនាញ ជួសជុលប្រព័ន្ធលូបាក់ស្រុតចូលទន្លេនៅសង្កាត់ច្បារអំពៅទី ២ ឲ្យរឹងមាំជាងមុន ផ្សារចាមព្រែកប្រា កកស្ទះចរាចរណ៍រាល់ថ្ងៃ អ្នកធ្វើដំណើររអ៊ូរទាំ ខេត្តបន្ទាយមានជ័យ បន្តបោសសម្អាតបទល្មើសបច្ចេកវិទ្យា ចាប់ខ្លួនជនបរទេសជាង ៤,០០០នាក់ បាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ ព័ត៌មានពេញនិយម សេដ្ឋកិច្ច១ សប្តាហ៍ ago ​រដ្ឋាភិបាល​ហាមឃាត់​ក្រុមហ៊ុន​ផលិត​ស្រា ​និង​ភេសជ្ជៈ​ផ្ដល់​រង្វាន់​តាមក្រវិល​កំប៉ុង​ ចាប់ពីដើមខែតុលា ឆ្នាំនេះ ព័ត៌មានជាតិ៧ ថ្ងៃ ago ប្រាសាទសក្ល នៅតែជាគោលដៅទាក់ទាញ សម្រាប់អ្នកស្រាវជ្រាវ និងភ្ញៀវទេសចរ ស្វែងយល់អរិយធម៌ខ្មែរ ព័ត៌មានជាតិ៥ ថ្ងៃ ago អភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន សន្តិសុខសង្គម២ ថ្ងៃ ago ជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់ ជីវិតកម្សាន្ដ១ សប្តាហ៍ ago សមាគមសិល្បករខ្មែរ ជូនដំណឹងពីការរៀបចំបុណ្យសព លោក ផៃ ផុរ៉ាក់ និងអំពាវនាវសាធារណជនចូលរួមឧបត្ថម្ភតាមសទ្ធា ព័ត៌មានជាតិ៧ ថ្ងៃ ago ក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ» ព័ត៌មានជាតិ៤ ថ្ងៃ ago ក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ព័ត៌មានជាតិ៧ ថ្ងៃ ago ថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ

Online Scam, បង្ក្រាបបទល្មើស, ឃាត់ខ្លួន ៩ នាក់, សង្កាត់វាលស្បូវ, ខណ្ឌច្បារអំពៅ, ដកហូតសម្ភារៈ

Leave a Reply

Your email address will not be published. Required fields are marked *

Are you human? Please solve:Captcha


Secret Link