វេទិកាការងារនៅខេត្តឧត្តរមានជ័យ មានពលរដ្ឋជាង ១ ៤០០ នាក់ចូលរួម

វេទិកាការងារនៅខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ៨-៩ ឧសភា មានអ្នកចូលរួមជាង ១,៤០០ នាក់ ទទួលឱកាសការងារ និងចុះឈ្មោះរៀនជំនាញ/TVET ដោយឥតគិតថ្លៃ។
វេទិកាការងារនៅខេត្តឧត្តរមានជ័យ មានពលរដ្ឋជាង ១ ៤០០ នាក់ ចូលរួម ទទួលបានឱកាសការងារ និង ចុះឈ្មោះចូលរៀនជំនាញ Connect with us អតីតពលករមកពីប្រទេសថៃ និង ប្រជាពលរដ្ឋ ប្រមាណជាង ១ ៤០០ នាក់ បានចូលរួម ទទួលបានឱកាសការងារ និង ចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសនៅក្នុងវេទិកាការងារ សន្តិសុខសង្គម និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលធ្វើឡើងនៅខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ៨-៩ ខែឧសភា ឆ្នាំ ២០២៦ ថ្មីៗ នេះ។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់នៅថ្ងៃទី ១១ ខែឧសភា ថា វេទិកាការងារនេះ មានអតីតពលករខ្មែរមកពីប្រទេសថៃ និង ប្រជាពលរដ្ឋប្រមាណជាង ១ ៤០០ នាក់ បានអញ្ជើញចូលរួមស្វែងរកការងារធ្វើ ក៏ដូចជាស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម និង ឱកាសចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ ដោយឥតគិតថ្លៃផងដែរ។ លោកបន្តថា ក្នុងឱកាសនោះ អតីតពលករមកពីប្រទេសថៃ និង ប្រជាពលរដ្ឋ បានចុះឈ្មោះចូលរៀនជំនាញសរុបចំនួន ២៦ នាក់ ចំណែកអ្នកជាប់ការងារសរុប ១៣២ នាក់ ពីក្រុមហ៊ុន រោងចក្រ សហគ្រាសធំៗ បានចុះទៅផ្សព្វផ្សាយឱកាសការងារ និង ជ្រើសរើសកម្លាំងពលកម្មដល់មូលដ្ឋាន។ លោក ស៊ុន មេសា សង្កត់ធ្ងន់ថា «ការបន្តចុះវេទិកាការងារនៅតាមខេត្តនេះ ជាការគិតគូររបស់រាជរដ្ឋាភិបាល ដែលមាន លោករដ្ឋមន្ត្រី ហេង សួរ ជាសេនាធិការ ក្នុងការផ្តល់ឱកាសការងារជូនដល់ពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីកែសម្រួលជីវភាពបន្ថែមទៀត ដូច្នេះ សូមប្រជាពលរដ្ឋ និង បងប្អូនអតីតពលករចូលរួមវេទិកាការងារនេះឲ្យបានច្រើនកុះករ»។ អ្នកនាំពាក្យរូបនេះ បានអំពាវនាវដល់អតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ និង ពលរដ្ឋខ្មែរ មិនបានចូលរួមវេទិកាការងារលើកនេះ សូមទាក់ទងទៅកាន់លេខ ១២៩៧ ដែលមានមន្ត្រីក្រសួងការងារនៅរង់ចាំទទួលទូរសព្ទ ៧ ថ្ងៃ ក្នុង ១ សប្តាហ៍ ដើម្បីទទួលបានឱកាសការងារ និង ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និង វិជ្ជាជីវៈ ដោយឥតគិតថ្លៃ។ សូមរំឭកផងដែរថា គិតមកដល់ពេលនេះ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារ សរុបចំនួន ៦០៣ លើក ដែលបានផ្តល់ឱកាសការងារដល់ពលរដ្ឋខ្មែរ និង អតីតពលករត្រឡប់មកពីប្រទេសថៃជាង ៦៥ ម៉ឺននាក់៕ Related Topics:ខេត្តឧត្តរមានជ័យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឱកាសការងារលោក ស៊ុន មេសា You may like អតីតពលករ និងយុវជននៅឧត្តរមានជ័យ ទទួលបានឱកាសការងារ និងបណ្ដុះបណ្ដាលដោយឥតគិតថ្លៃ ម៉ាស៊ីនស្វ័យសេវា ប.ស.ស.. ទទួលការគាំទ្រពីប្រជាពលរដ្ឋនៅមន្ទីរពេទ្យដៃគូ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ក្រសួងការងារហ្វឹកហ្វឺនកូនជាងសរុបប្រមាណ ១០,៦ម៉ឺននាក់ ក្រសួងការងារបង្ហាញពីកំណែទម្រង់សេវាការងារ និងការអភិវឌ្ឍជំនាញ ក្នុងវេទិកាវិនិយោគកម្ពុជា ២០២៦ ពីឆ្នាំ២០២៤ ដល់ត្រីមាសទី១ ឆ្នាំ២០២៦ កម្មវិធីTVET ១,៥លាននាក់ បានបណ្តុះបណ្តាលយុវជនប្រមាណ ២៧ម៉ឺននាក់ ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ ព័ត៌មានពេញនិយម សន្តិសុខសង្គម១ សប្តាហ៍ ago ទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល សេដ្ឋកិច្ច៦ ថ្ងៃ ago រដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ ជីវិតកម្សាន្ដ៦ ថ្ងៃ ago សមាគមសិល្បករខ្មែរ ជូនដំណឹងពីការរៀបចំបុណ្យសព លោក ផៃ ផុរ៉ាក់ និងអំពាវនាវសាធារណជនចូលរួមឧបត្ថម្ភតាមសទ្ធា ព័ត៌មានជាតិ៥ ថ្ងៃ ago ក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ» ព័ត៌មានជាតិ២ ថ្ងៃ ago ក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ព័ត៌មានជាតិ៧ ថ្ងៃ ago អ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី ព័ត៌មានជាតិ៥ ថ្ងៃ ago ថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ ព័ត៌មានជាតិ២ ថ្ងៃ ago ប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
វេទិកាការងារ, ឧត្តរមានជ័យ, ក្រសួងការងារ, ការងារឥតគិតថ្លៃ, បណ្តុះបណ្តាលវិជ្ជាជីវៈ, សន្តិសុខសង្គម, អតីតពលករថៃ