រូបភាពដ៏កម្រនៃសត្វផ្សោតឃ្លាចនៅខេត្តកំពតកំពុងទាក់ទាញការចាប់អារម្មណ៍

វីដេអូដ្រូនដ៏កម្រមួយបានបង្ហាញពីគ្រួសារសត្វផ្សោតឃ្លាចកំពុងហែលលេងយ៉ាងស្និទ្ធស្នាលក្នុងដែនសមុទ្រខេត្តកំពត ដែលជាសញ្ញាវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងអភិរក្សធនធានជលផល។
រូបភាពដ៏កម្រនៃសត្វផ្សោតឃ្លាចនៅខេត្តកំពតកំពុងទាក់ទាញការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្ដាញសង្គម Connect with us វីដេអូខ្លីមួយដែលថតដោយដ្រូន បានផ្ដិតយកទិដ្ឋភាពដ៏កម្រមួយនៃគ្រួសារផ្សោតឃ្លាច (Indo-Pacific Humpback Dolphins) នៅក្នុងសហគមន៍នេសាទព្រែកត្នោតខេត្តកំពតបានទាក់ទាញការចាប់អារម្មណ៍ជាច្រើនពីអ្នកប្រើប្រាស់បណ្ដាញសង្គម។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត សកម្មភាពនៃកូនផ្សោតជំទង់មួយក្បាលដែលកំពុងហែលក្រឡឹងឪពុកម្ដាយដោយភាពសប្បាយរីករាយ រួមជាមួយការយកចំពុះមកប៉ះគ្នាថ្នមៗបង្ហាញក្ដីស្រឡាញ់ និងភាពស្និតស្នាលបានទាក់ទាញបេះដូងអ្នកទស្សនាវីដេអូនេះជាច្រើននាក់ជាមួយនឹងការផ្ដល់ជាយោបល់ល្អចំពោះការអភិរក្សនៅកម្ពុជា។ រដ្ឋមន្ត្រីក្រសួងកសិកម្មលោក ឌិត ទីណា បានបង្ហោះលើហ្វេសបុករបស់លោកថា៖ «ទិដ្ឋភាពនេះសបញ្ជាក់ឱ្យឃើញពីចំណងដ៏ស្អិតរមួត និងការរស់នៅដោយសុខសាន្តរបស់ពួកវានៅក្នុងតំបន់អភិរក្សដែលត្រូវបានការពារយ៉ាងដិតដល់»។ លោកបានបន្ថែមថា អគ្គនាយកដ្ឋានជលផលនៃក្រសួងកសិកម្ម សហការជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានទម្លាក់ប្រអប់ថ្ម នៅតាមបណ្ដាតំបន់អភិរក្សនានា ដើម្បីបង្កើតជម្រកសិប្បនិម្មិតសម្រាប់ជីវៈចម្រុះនៅដែនសមុទ្ររបស់យើង។ ចាប់តាំងពីការចាប់ផ្ដើមនៅឆ្នាំ២០២៣មក ការបង្កើតជម្រកសិប្បនិម្មិត បានជួយឱ្យធនធានជីវៈចម្រុះនៅតំបន់ទាំងនេះកើនឡើង និងជួយលើកស្ទួយនិរន្តរភាពនៃផលជលផលរបស់ប្រជានេសាទក្នុងតំបន់ផងដែរ៕ អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍ Related Topics:ខេត្តកំពតផ្សោតសមុទ្រ You may like អាជ្ញាធរខេត្តកំពត ចុះពិនិត្យណែនាំឱ្យអាជីវករលក់ទុរេនបិទស្លាកតម្លៃឱ្យបានត្រឹមត្រូវ និងប្រភពច្បាស់លាស់ រោងចក្រផលិតទឹកស្អាតថ្មីខេត្តកំពត បញ្ចប់ការសាងសង់ ២ ឆ្នាំទៀត បង្កើនសមត្ថភាពផលិតទឹកស្អាតបាន ១២,៦០០ ម៉ែត្រគូបក្នុងមួយថ្ងៃ តុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ កសិករចាប់ផ្ដើមប្រមូលផលទុរេនទឹកជ្រោះឱម៉ាល់បណ្តើរៗ ខណៈទិន្នផលបានប្រសើរជាងឆ្នាំមុន ករណីមន្ត្រីនគរបាលគប់កែវស្រាលើអ្នកចាប់ទឹកកកឲ្យរងរបួស ស្នងការខេត្តកំពត ថា មិនលើកលែងដាច់ខាត ខេត្តកំពត ទទួលបានភ្ញៀវទេសចរជាង ៤៣ម៉ឺននាក់ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ព័ត៌មានពេញនិយម សន្តិសុខសង្គម១ សប្តាហ៍ ago ទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល សេដ្ឋកិច្ច៥ ថ្ងៃ ago រដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ ព័ត៌មានជាតិ៤ ថ្ងៃ ago ក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ» ព័ត៌មានជាតិ១ ថ្ងៃ ago ក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ព័ត៌មានជាតិ៦ ថ្ងៃ ago អ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី ព័ត៌មានជាតិ៤ ថ្ងៃ ago ថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago កូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស ព័ត៌មានជាតិ១ ថ្ងៃ ago ប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
សត្វផ្សោតឃ្លាច, ខេត្តកំពត, ការអភិរក្សសត្វសមុទ្រ, ក្រសួងកសិកម្ម, ជម្រកសិប្បនិម្មិត