NTTI បណ្ដុះបណ្ដាលយុវជនជាង ២ពាន់នាក់ តាមកម្មវិធី TVET 1.5M

NTTI ផ្ដល់អាហារូបករណ៍ និងប្រាក់ឧបត្ថម្ភតាម TVET 1.5M ដល់យុវជនជាង ២ពាន់នាក់ ពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។
NTTI បណ្ដុះបណ្ដាលយុវជនជាង ២ពាន់នាក់ ឱ្យមានជំនាញវិជ្ជាជីវៈ និងប្រាក់ចំណូលសមរម្យ តាមកម្មវិធី TVET 1.5M Connect with us ភ្នំពេញ ៖ វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស(NTTI) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់អាហារូបករណ៍ចំនួនជាង ២ពាន់កន្លែងដល់ពលករដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M)។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត បើតាមវិទ្យាស្ថាន NTTI បានឱ្យដឹងថា ចាប់ពីឆ្នាំ ២០២៤ ដល់ត្រីមាសទី១ឆ្នាំ២០២៦នេះ គ្រឹះស្ថានបានផ្ដល់អាហារូបករណ៍ជូនសិស្សសរុប ២, ៣៥៥នាក់។ ក្នុងនោះមានយុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យសរុបចំនួន ៦១នាក់ បានចុះឈ្មោះចូលរៀនជំនាញរចនាក្រាហ្វិកដោយកុំព្យូទ័រ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន និងការដំឡើងប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី។ ជាមួយគ្នានេះ វិទ្យាស្ថានមានមុខជំនាញសរុបចំនួន ៩រួមមាន សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, សេវាកម្មកុំព្យូទ័រ, ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ, ការថែទាំនិងជួសជុលបរិក្ខាអេឡិចត្រូនិក, ការងារកំបោរ, ការដំឡើងពុម្ភ, ការដំឡើងបណ្ដាញបំពង់ទឹក និងការដំឡើងម៉ូទ័រក្នុងអគារ។ សិស្សានុសិស្សអាចបន្តចុះឈ្មោះបាននៅក្នុងកម្មវិធី App TVET 1.5M ដោយខ្លួនឯងក៏បាន និងសម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០១២ ៨៥៩ ៩៣៤/ ០១០ ៧៨៧ ៧០៩/ ០៦៩ ៦៦៥ ៨៨៩/ ឬអញ្ជើញមកសិស្សនៃវិទ្យាស្ថានដោយផ្ទាល់ ដែលមានទីតាំងស្ថិតនៅលើមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌមសែនសុខ រាជធានីភ្នំពេញ៕ Related Topics:ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ You may like ក្រសួងការងារ ជំរុញការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ឲ្យកាន់តែមានប្រសិទ្ធភាព រាជរដ្ឋាភិបាល បន្តពង្រីកឱកាសការងារ និងសន្តិសុខសង្គមសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ រដ្ឋបាលខេត្តតាកែវ ជំរុញអតីតពលករពីថៃ មកធ្វើតេស្តទទួលស្គាល់ជំនាញសំណង់ដោយឥតគិតថ្លៃ ដើម្បីទទួលបានសញ្ញាបត្រផ្លូវការ វេទិកាការងារនៅខេត្តឧត្តរមានជ័យ មានពលរដ្ឋជាង ១ ៤០០ នាក់ ចូលរួម ទទួលបានឱកាសការងារ និង ចុះឈ្មោះចូលរៀនជំនាញ អតីតពលករ និងយុវជននៅឧត្តរមានជ័យ ទទួលបានឱកាសការងារ និងបណ្ដុះបណ្ដាលដោយឥតគិតថ្លៃ ម៉ាស៊ីនស្វ័យសេវា ប.ស.ស.. ទទួលការគាំទ្រពីប្រជាពលរដ្ឋនៅមន្ទីរពេទ្យដៃគូ ព័ត៌មានពេញនិយម សេដ្ឋកិច្ច១ សប្តាហ៍ ago រដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ ព័ត៌មានជាតិ៤ ថ្ងៃ ago អភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន សន្តិសុខសង្គម១ ថ្ងៃ ago ជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់ ជីវិតកម្សាន្ដ១ សប្តាហ៍ ago សមាគមសិល្បករខ្មែរ ជូនដំណឹងពីការរៀបចំបុណ្យសព លោក ផៃ ផុរ៉ាក់ និងអំពាវនាវសាធារណជនចូលរួមឧបត្ថម្ភតាមសទ្ធា ព័ត៌មានជាតិ៦ ថ្ងៃ ago ក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ» ព័ត៌មានជាតិ៣ ថ្ងៃ ago ក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ព័ត៌មានជាតិ៦ ថ្ងៃ ago ថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago កូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
NTTI, TVET 1.5M, អាហារូបករណ៍, បណ្ដុះបណ្ដាលជំនាញ, វិទ្យាស្ថានបច្ចេកទេស, យុវជនក្រីក្រ