Cambodia News

រដ្ឋមន្ត្រីមហាផ្ទៃផ្ដាំអាជ្ញាធរមូលដ្ឋាន បន្តម្ចាស់ការដោះស្រាយបញ្ហាពលរដ្ឋឱ្យបានទាន់ពេល

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានបង្កើនប្រសិទ្ធភាពក្នុងការដោះស្រាយសំណូមពរពលរដ្ឋ រួមទាំងការត្រៀមលក្ខណៈសង្គ្រោះគ្រោះធម្មជាតិ និងការអនុវត្តគោលនយោបាយភូមិ-ឃុំ សុវត្ថិភាព។

រដ្ឋមន្ត្រីមហាផ្ទៃផ្ដាំអាជ្ញាធរមូលដ្ឋានបន្តម្ចាស់ការដោះស្រាយបញ្ហារបស់ពលរដ្ឋឱ្យបានទាន់ពេល Connect with us រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងផ្ដាំផ្ញើដល់អាជ្ញាធរនៅថ្នាក់ក្រោមជាតិឱ្យបន្តម្ចាស់ការក្នុងការដោះស្រាយបញ្ហា និងសំណូមពររបស់ពលរដ្ឋតាមមូលដ្ឋានឱ្យបានទាន់ពេលវេលា។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ផ្ដាំផ្ញើដល់អាជ្ញាធរដែនដី ថា ត្រូវបន្តម្ចាស់ការដោះស្រាយសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ពិសេសការត្រៀមលក្ខណៈសង្គ្រោះពលរដ្ឋពីគ្រោះធម្មជាតិផ្សេងៗក្នុងរដូវវស្សា។ មតិផ្ដាំផ្ញើរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តសិរីឧត្តម ស្ថិតក្នុងឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។ បន្ថែមពីនេះ លោក ស សុខា ក៏ជំរុញឱ្យអាជ្ញាធរមូលដ្ឋានបន្តរឹតបន្តឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព ដោយផ្ដោតសំខាន់លើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ជាការកត់សម្គាល់ ថ្លែងក្នុងពិធីខាងលើនោះ លោក ស សុខា ក៏បានជំរុញឱ្យលោកគ្រូអ្នកគ្រូបន្តបណ្ដុះស្មារតីស្នេហាជាតិដល់សិស្សានុសិស្ស និងអប់រំឱ្យពួកគេចៀសឆ្ងាយពីគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទ រួមទាំងការផ្ដាំផ្ញើដល់ប្រជាពលរដ្ឋឱ្យបន្តយកចិត្តទុកដាក់ថែទាំសុខភាព តាមរយៈការហូបស្អាត ផឹកស្អាត រស់នៅស្អាត និងសន្សំសំចៃក្នុងស្ថានភាពវិបត្តិថាមពលសកល៕ Related Topics:ក្រសួងមហាផ្ទៃលោក ស សុខា​​ You may like ៣ខែដើមឆ្នាំនេះ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង៤០០ ខណៈបានដោះស្រាយ៦២% ប្រព័ន្ធទំនើបថ្មីមួយត្រូវបានក្រសួងមហាផ្ទៃដាក់ឱ្យប្រើក្នុងការគ្រប់គ្រងទិន្នន័យមន្ត្រីនៅថ្នាក់ក្រោមជាតិ ប្រមុខមហាផ្ទៃឱ្យប្រគល់រថយន្តជួលរឹបអូសពីឧក្រិដ្ឋជនឆបោកតាមអនឡាញជិះ ទៅម្ចាស់​ដើមមានឯកសារស្របច្បាប់វិញ មិនត្រូវគាបយកលុយជាថ្នូរឡើយ លោក ស សុខា លើកទឹកចិត្តកម្មករជាង៧ពាន់នាក់ក្នុងខេត្តព្រៃវែង ត្រូវរក្សារោងចក្រទាំង២០៩កន្លែងឱ្យបានជោគជ័យ ក្រសួងមហាផ្ទៃអនុវត្តវិន័យកងកម្លាំងលើ ពលបាលត្រី ហង្ស ចាន់រដ្ឋា ក្រោមរូបភាពបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ មនុស្សជិត២ពាន់នាក់ដែលសង្ស័យពាក់ព័ន្ធករណី Online Scam ត្រូវបានឃាត់ខ្លួន ក្នុងខែមេសា ព័ត៌មានពេញនិយម សន្តិសុខសង្គម៧ ថ្ងៃ ago ទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល សេដ្ឋកិច្ច៥ ថ្ងៃ ago ​រដ្ឋាភិបាល​ហាមឃាត់​ក្រុមហ៊ុន​ផលិត​ស្រា ​និង​ភេសជ្ជៈ​ផ្ដល់​រង្វាន់​តាមក្រវិល​កំប៉ុង​ ចាប់ពីដើមខែតុលា ឆ្នាំនេះ ព័ត៌មានជាតិ៤ ថ្ងៃ ago ក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ» ព័ត៌មានជាតិ៦ ថ្ងៃ ago អ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី ព័ត៌មានជាតិ២០ ម៉ោង ago ក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ព័ត៌មានជាតិ៤ ថ្ងៃ ago ថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago កូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស ព័ត៌មានជាតិ២០ ម៉ោង ago ប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា

រដ្ឋមន្ត្រីមហាផ្ទៃ, ស សុខា, អាជ្ញាធរមូលដ្ឋាន, គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព, បញ្ហាប្រជាពលរដ្ឋ, ក្រសួងមហាផ្ទៃ

Secret Link