Cambodia News

Keyphrase: ការនាំចេញមាន់សាច់របស់ថៃ កំពុងប្រឈមនឹងវិបត្តិ ក្រោយចិនហាមឃាត់

ការនាំចេញមាន់សាច់ថៃកំពុងធ្លាក់ចុះ បន្ទាប់ពីចិនហាមឃាត់ការនាំចូលពីរោងចក្រជាច្រើន និងរងផលប៉ះពាល់ពីជម្លោះមជ្ឈិមបូព៌ា។

ការនាំចេញមាន់សាច់​របស់ថៃ កំពុងប្រឈមនឹង​វិបត្តិ ក្រោយចិន​ហាមឃាត់ Connect with us ការនាំចេញមាន់សាច់របស់ប្រទេសថៃកំពុងប្រឈមមុខនឹង​វិបត្តិនៃការធ្លាក់ចុះទាំងបរិមាណនាំចេញ និងតម្លៃ ​ដោយសារតែការហាមឃាត់នាំចូលរបស់ចិន និងជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត ​លោក Kukrit Areepakorn អ្នកគ្រប់គ្រងសមាគមអ្នកនាំចេញកែច្នៃសាច់មាន់ថៃ បាន​ឱ្យដឹងថា ចិនបាន​បិទ​ការនាំចូលសាច់​មាន់ និងបក្សី​ពីរោងចក្រកែច្នៃភាគច្រើនរបស់​ថៃ ក្រោយប្រទេសនេះ​បាន​រឹតបន្តឹង​​ស្តង់ដារផលិតកម្ម និងការត្រួតពិនិត្យអនាម័យ​។ ការណ៍នេះ អាច​កាត់បន្ថយការនាំចេញទៅកាន់ទីផ្សារ​ចិន​ជាង ៥០​% ខណៈ​ពីមុនមក រោងចក្រកែច្នៃថៃចំនួន ២២ អាចនាំចេញទៅចិន ប៉ុន្តែពេលនេះ មាន​តែ ៥ ប៉ុណ្ណោះ ដែលអាច។ បច្ចុប្បន្ន មន្ទីរ​បង្កាត់សត្វថៃ កំពុងចរចាលើបញ្ហានាំចេញជាមួយរដ្ឋាភិបាលចិន។ ​ ​ដោយឡែក​ ជម្លោះនៅមជ្ឈិមបូព៌ាបានរារាំងការនាំចេញទៅកាន់តំបន់នោះ និងបានបង្កើនថ្លៃដឹកជញ្ជូនទៅកាន់អឺរ៉ុបយ៉ាងខ្លាំង ដោយបង្ខំឱ្យមានការបង្វែរទិសដៅ​ដឹកកាត់តាម​ Cape of Good Hope នៅអាហ្វ្រិកខាងត្បូង​។ វិបត្តិផ្នែកនាំចេញមាន់របស់ថៃ កាន់តែធ្ងន់ធ្ងរឡើងដោយផលវិបាកទាក់ទងនឹងជម្លោះ រួមទាំងតម្លៃប្រេងខ្ពស់ ​កំណើន​ថ្លៃចំណីសត្វ និងកង្វះខាតផ្លាស្ទិកសម្រាប់វេចខ្ចប់ជាដើម​។ កត្តារួមបញ្ចូលគ្នាទាំងនេះ បានបណ្តាលឱ្យការនាំចេញសាច់មាន់របស់ប្រទេសថៃធ្លាក់ចុះ ២% នៅក្នុងខែមករា និងខែកុម្ភៈ ​ហើយអាចធ្លាក់ចុះគំហុកពេញមួយឆ្នាំនេះ ​ខណៈឆ្នាំមុន ថៃកើបចំណូលប្រមាណ ១៥៦ ប៊ីលាន​បាត ពីការនាំចេញសាច់មាន់ ១,៣ លានតោន។ ការនាំចេញទៅកាន់ទីផ្សារចិន នឹងថយចុះមកត្រឹមប្រហែល ៤-៥ ម៉ឺនតោន នៅឆ្នាំនេះ ពី ១ សែន តោនឆ្នាំមុន។​ ការនាំចេញទៅមជ្ឈិមបូព៌ាវិញ រំពឹងថានឹង​គ្មាននោះទេ ខណៈទីផ្សារសហភាពអឺរ៉ុបអាចស្រូបយក ១,៧-១,៨ សែនតោន ហើយអង់គ្លេស ២ សែនតោន ប៉ុន្តែតម្លៃដឹកជញ្ជូនទៅទីផ្សារទាំងនេះកំពុងកើនឡើង។ ​ទីផ្សារជប៉ុន ​ដែលថៃនាំចេញសាច់មាន់ទៅច្រើនជាងគេ (៥ សែនតោន ឬប្រហែល ៥០% នៃការនាំចេញរបស់ថៃ) ​បច្ចុប្បន្ន កំពុង​មានបញ្ហាជាមួយនឹងការខ្វះខាតវេចខ្ចប់ប្លាស្ទិក ដោយសារតែជម្លោះមជ្ឈិមបូព៌ា​។ ខណៈការនាំចេញសាច់មាន់​ថៃកំពុងប្រឈមវិបត្តិ ការប្រើប្រាស់ក្នុងស្រុកឯណោះវិញក៏នៅតែខ្សោយ៕ Related Topics:ថៃសាច់មាន់ថៃ You may like ថៃដំឡើងថ្លៃសេវាកម្មព្រលានយន្តហោះ​ទ្វេដង ​ដល់ជាង ១ ១០០ បាត/ម្នាក់​ ថៃគ្រោងខ្ចីប្រាក់ ១២,២ ប៊ីលានដុល្លារ ដើម្បីទប់​ផលប៉ះពាល់សេដ្ឋកិច្ច​ពី​ជម្លោះមជ្ឈិមបូព៌ា អតិផរណាថៃហក់ឡើងខ្ពស់បំផុតក្នុងរយៈពេលជាង៣ឆ្នាំ ដោយសារ​ជម្លោះមជ្ឈិមបូព៌ា ថៃ​រឹបអូស​ទុរេនខ្ចី ១,៥ តោនពី​កន្លែងវេចខ្ចប់នាំចេញ​ ​​ដោយខ្លាចខូចកេរ្តិ៍ឈ្មោះទុរេន​របស់ប្រទេស​ អាមេរិកបន្តដាក់ថៃក្នុងបញ្ជីតាមដាន​ពាណិជ្ជកម្ម ១ ឆ្នាំទៀត ថៃទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចឆ្នាំនេះ មកត្រឹម ១,៦% ទាបបំផុតក្នុងតំបន់ ព័ត៌មានពេញនិយម សេដ្ឋកិច្ច៧ ថ្ងៃ ago ​រដ្ឋាភិបាល​ហាមឃាត់​ក្រុមហ៊ុន​ផលិត​ស្រា ​និង​ភេសជ្ជៈ​ផ្ដល់​រង្វាន់​តាមក្រវិល​កំប៉ុង​ ចាប់ពីដើមខែតុលា ឆ្នាំនេះ ព័ត៌មានជាតិ៤ ថ្ងៃ ago អភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន សន្តិសុខសង្គម២៤ ម៉ោង ago ជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់ ជីវិតកម្សាន្ដ៧ ថ្ងៃ ago សមាគមសិល្បករខ្មែរ ជូនដំណឹងពីការរៀបចំបុណ្យសព លោក ផៃ ផុរ៉ាក់ និងអំពាវនាវសាធារណជនចូលរួមឧបត្ថម្ភតាមសទ្ធា ព័ត៌មានជាតិ៦ ថ្ងៃ ago ក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ» ព័ត៌មានជាតិ៣ ថ្ងៃ ago ក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ព័ត៌មានជាតិ៦ ថ្ងៃ ago ថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ កីឡា៦ ថ្ងៃ ago អ្នកគាំទ្រ​ប្រមាណ ៧ ពាន់​នាក់​ទស្សនា​ការ​ប្រកួតមិត្តភាព រវាងក្រុម​តារាកម្ពុជា និងសសយក ខេត្ត​បន្ទាយ​មានជ័យ

Thailand chicken exports, China import ban, poultry processing standards, Middle East conflict shipping costs, packaging plastic shortage, Thai chicken market Japan

Leave a Reply

Your email address will not be published. Required fields are marked *

Are you human? Please solve:Captcha


Secret Link