General News

អ្នកកាសែតត្រូវប្រើAI កុំឱ្យAI ប្រើអ្នកកាសែត

នាយកការីនិពន្ធនៃវិទ្យុសម្លេងវៀតណាម (VOV) បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) ប្រកបដោយក្រមសីលធម៌ ដើម្បីធានាទំនុកចិត្តសាធារណជន។

អ្នកកាសែតត្រូវប្រើAI កុំឱ្យAI ប្រើអ្នកកាសែត Connect with us ហាណូយ ៖ លោក ដុង ម៉ាញ់ ហ៊ុង នាយកការីនិពន្ធនៃវិទ្យុសម្លេងវៀតណាម (VOV) បានថ្លែងថាវិទ្យុរបស់លោកបានប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) ក្នុងការផ្សព្វផ្សាយព័ត៌មាន តែមានការប្រយ័ត្នប្រយែង ពោលគឺ “អ្នកកាសែតត្រូវប្រើAI កុំឱ្យAI ប្រើអ្នកកាសែត”។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត លោកថ្លែងបែបនេះ ដោយឆ្លើយតបសំណួររបស់លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ក្នុងឱកាសជំនួបផ្លូវការនៅទីស្នាក់ការ VOV នាទីក្រុងហាណូយ អំពីស្ថានភាពសារព័ត៌មាន និងការប្រើប្រាស់ AI ។ លោក ហ៊ុង បានបន្តថា VOV ទើបបានសម្រេចចេញសេចក្តីណែនាំទូទៅស្តីពីការប្រើប្រាស់ AI ក្នុងការផ្សព្វផ្សាយព័ត៌មានដោយត្រូវគោរពតាមក្រមសីលធម៌វិជ្ជាជីវ:សារព័ត៌មានឱ្យបានត្រឹមត្រូវដើម្បីធានាឱ្យបាននូវសេចក្តីទុកចិត្តរបស់សាធារណជនមកលើវិទ្យុនេះព្រមទាំងធានានូវផលប្រយោជន៍ជាតិវៀតណាមក្នុងបច្ចុប្បន្នកាល និងសម្រាប់ទៅអនាគត។ វិទ្យុសម្លេងវៀតណាមមានបុគ្គលិកជិតពីរពាន់នាក់ ផ្សាយចេញជា១៣ភាសាបរទេស ដែលរួមមានទាំងភាសារខ្មែរផង។ លោក ហ៊ុង បន្ថែមទៀតថា VOV ជាស្ថាប័នផ្សព្វផ្សាយព័ត៌មានស្ថិតក្រោមការគ្របគ្រងនឹងដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមមុនដំបូងគេដែលបានធ្វើសេចក្តីណែនាំទូទៅស្តីពីការប្រើប្រាស់ AI នេះ។ វិទ្យុសម្លេងវៀតណាមត្រូវបានបង្កើតឡើងដោយលោក ហូ ជីមិញ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៤៥ ហើយបានផ្តាំផ្ញើទុកឱ្យមេដឹកនាំ និងអ្នកធ្វើការនៅវិទ្យុនេះថា “យើងត្រូវរក្សាឱ្យខានតែបាននូវសម្លេងរបស់បក្សរដ្ឋាភិបាល និងប្រជាជនវៀតណាមនៅគ្រប់កាលៈទេសៈ” ៕ Related Topics:ក្លឹបអ្នកកាសែតកម្ពុជា You may like អ្នកសារព័ត៌មានជាង ៥០ នាក់ ចុះទៅខេត្តមណ្ឌលគិរី-ក្រចេះ ផ្សព្វផ្សាយពីឧស្សាហកម្មរ៉ែ និងកសិឧស្សា​ហកម្មទេសចរណ៍ លោក ពុយ គា៖ អ្នកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ជំងឺរបេង ក្រមសីលធម៌ វិជ្ជាជីវៈ នៅតែជាប្រធានបទក្តៅសម្រាប់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ឆ្នាំនេះ ក្លឹបអ្នកកាសែតកម្ពុជា សមាគមសារព័ត៌មានថៃ ចុះទស្សនកិច្ច ២ ថ្ងៃ នៅខេត្តកែប លោក ប៉ែន បូណា៖ ការប្រកួតថតរូបប្រចាំឆ្នាំ ​​ជួយ​ផ្លាស់​ប្តូរ​រូបភាព​កម្ពុជានៅ​លើ​ទំព័រ​សារព័ត៌មាន​ទាំង​ក្នុង និង​ក្រៅ​ស្រុក ទឹកប្រាក់ ៣ លាន​រៀល រង់ចាំ​​អ្នកថត​រូប​ជើងឯកឆ្នាំ ២០២៣ ព័ត៌មានពេញនិយម សេដ្ឋកិច្ច១ សប្តាហ៍ ago ​រដ្ឋាភិបាល​ហាមឃាត់​ក្រុមហ៊ុន​ផលិត​ស្រា ​និង​ភេសជ្ជៈ​ផ្ដល់​រង្វាន់​តាមក្រវិល​កំប៉ុង​ ចាប់ពីដើមខែតុលា ឆ្នាំនេះ ព័ត៌មានជាតិ៤ ថ្ងៃ ago អភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន សន្តិសុខសង្គម១ ថ្ងៃ ago ជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់ ជីវិតកម្សាន្ដ១ សប្តាហ៍ ago សមាគមសិល្បករខ្មែរ ជូនដំណឹងពីការរៀបចំបុណ្យសព លោក ផៃ ផុរ៉ាក់ និងអំពាវនាវសាធារណជនចូលរួមឧបត្ថម្ភតាមសទ្ធា ព័ត៌មានជាតិ៦ ថ្ងៃ ago ក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ» ព័ត៌មានជាតិ៣ ថ្ងៃ ago ក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ព័ត៌មានជាតិ៦ ថ្ងៃ ago ថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago កូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស

AI ក្នុងសារព័ត៌មាន, វិទ្យុសម្លេងវៀតណាម, ក្រមសីលធម៌សារព័ត៌មាន, សារព័ត៌មាន, ក្លឹបអ្នកកាសែតកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *

Are you human? Please solve:Captcha


Secret Link