វឿន វាសនា បន្តឈរកំពូលតារាងពិន្ទុ TPVL ក្រោយជួយ Win Streak ឈ្នះ ២ ប្រកួតជាប់គ្នា

កីឡាករ វឿន វាសនា បន្តបង្ហាញទម្រង់លេងដ៏លេចធ្លោក្នុងលីគបាល់ទះតៃវ៉ាន់ ដោយរក្សាដំណែងជាអ្នករកពិន្ទុបានច្រើនជាងគេដាច់ឆ្ងាយពីគូប្រជែង ក្រោយជួយក្រុម Win Streak ទទួលបានជ័យជម្នះពីរប្រកួតផ្ទួនៗ។
វឿន វាសនា បន្តវ៉ាដាច់ពិន្ទុគេជាង ២០០ ពិន្ទុ ក្រោយជួយឱ្យ Win Streak ឈ្នះ ២ ប្រកួតជាប់គ្នា Connect with us កីឡាករ វឿន វាសនា របស់ក្រុមបាល់ទះ Win Streak បន្តឈរជាកីឡាកររកបានពិន្ទុច្រើនជាងគេក្នុងលីគបាល់ទះអាជីពតៃវ៉ាន់ (TPVL) ដោយដាច់អ្នកឈរលេខ ២ ដល់ទៅ ២០៧ ពិន្ទុ បន្ទាប់ពីជួយឱ្យក្រុម Win Streak ឈ្នះ ២ ប្រកួតជាប់គ្នា កាលពីសប្តាហ៍ទី ២៥ កន្លងទៅ។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត កាលពីថ្ងៃ សៅរិ៍ ទី ៩ ខែ ឧសភា ឆ្នាំ ២០២៦ ក្រុម Win Streak បានឈ្នះក្រុម Taoyuan Clouded Leopard ក្នុងលទ្ធផល ៣ សិតទល់នឹង ១។ ចំណែកថ្ងៃ អាទិត្យ ទី ១០ ខែ ឧសភា ពួកគេបន្តរកបានជ័យជម្នះជាថ្មី ដោយបានយកឈ្នះលើក្រុម Taipei East Power ក្នុងលទ្ធផល ៣ សិតទល់នឹង ១។ វឿន វាសនា នៅតែជាស្មាត់ដ៏សំខាន់របស់ក្រុម Win Streak ដោយប្រកួតទល់ក្រុម Taoyuan Clouded Leopard ស្មាត់ជម្រើសជាតិ កម្ពុជា វ័យ ២៤ ឆ្នាំរកបាន ២០ ពិន្ទុ ខណៈការប្រកួតទី ២ ទល់ក្រុម Taipei East Power រកបាន ១៨ ពិន្ទុ ឈរនៅលំដាប់លេខ ២ ក្នុងក្រុម។ បន្ទាប់ពីបន្ថែម ៣៨ ពិន្ទុនេះទៀត បានធ្វើឱ្យ វឿន វាសនា បន្តកាប់តំណែងជាកីឡាកររកបានពិន្ទុច្រើនជាងគេប្រចាំលីគបាល់ទះអាចជីព តៃវ៉ាន់ ដោយរកបានសរុប ៩៧៣ ពិន្ទុ។ ជាមួយគ្នានេះ កីឡាករកំពុងវ៉ាដាច់ពិន្ទុអ្នកឈរលេខ ២ គឺមិត្តរួមក្រុមកីឡាករ Tsung-Hsuau Wu ដល់ទៅ ២០៧ ពិន្ទុឯណោះ ដែលបច្ចុប្បន្នរូបគេរកបាន ៧៦៦ ពិន្ទុ។ ជុំវិញស្ថិតិដ៏ល្អបែបនេះ កំពុងធ្វើឱ្យ វឿន វាសនា ឆ្ពោះទៅរកការឈ្នះពានឯកត្តជន ៣ ម្នាក់ឯងជាថ្មីនៅរដូវកាលនេះ រួមមាន ពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ ពានកីឡាកររកបានពិន្ទុច្រើនជាងគេ និងពានស្មាត់ស្តាំវាយផ្តាច់ល្អបំផុត។ គួរបញ្ជាក់ ថា ការប្រកួតលីគជុំដំបូង គឺនៅសល់ ២ ប្រកួតទៀតនៅសប្តាហ៍ក្រោយ មុនឈានចូលដល់ការប្រកួតវគ្គ playoff ជុំផ្តាច់ព្រ័ត្រ នាសប្តាហ៍បន្ទាប់៕ អត្ថបទ៖ សេម កុសល Related Topics:វឿន វាសនាក្លិបបាល់ទះ Win Streak You may like ក្លិប Win Streak ជូនពរខួបកំណើត វឿន វាសនា ដោយឱ្យរហស្សនាម ថា«មេទ័ពធំ ព្រះនៃសង្គ្រាម» វឿន វាសនា រកពិន្ទុដាច់អ្នកលេខពីរជាង ២០០ ពិន្ទុ ក្រោយជួយ Win Streak ឈ្នះម្សិលមិញ លក្ខណៈពិសេស ៤ របស់ វឿន វាសនា កំពុងក្លាយជាតួសំខាន់របស់ Win Streak វឿន វាសនា រកបានពិន្ទុច្រើនជាងគេជាថ្មី ជួយឱ្យ Win Streak ឈ្នះ SkyHawks ក្នុងលីគ វឿន វាសនា រកបានពិន្ទុដាច់គេដល់ ២៥ ពិន្ទុ ជួយ Win Streak បន្តជ័យជម្នះក្នុងលីគ វឿន វាសនា កំពុងឆ្ពោះទៅរកការឈ្នះពានឯកត្តជន ៣ ម្នាក់ឯងទៀតនៅលីគតៃវ៉ាន់រដូវកាលនេះ ព័ត៌មានពេញនិយម សេដ្ឋកិច្ច៦ ថ្ងៃ ago រដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ ព័ត៌មានជាតិ៣ ថ្ងៃ ago អភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន ជីវិតកម្សាន្ដ៦ ថ្ងៃ ago សមាគមសិល្បករខ្មែរ ជូនដំណឹងពីការរៀបចំបុណ្យសព លោក ផៃ ផុរ៉ាក់ និងអំពាវនាវសាធារណជនចូលរួមឧបត្ថម្ភតាមសទ្ធា ព័ត៌មានជាតិ៥ ថ្ងៃ ago ក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ» ព័ត៌មានជាតិ២ ថ្ងៃ ago ក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ព័ត៌មានជាតិ១ សប្តាហ៍ ago អ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី ព័ត៌មានជាតិ៥ ថ្ងៃ ago ថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ កីឡា៥ ថ្ងៃ ago អ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
វឿន វាសនា, Win Streak, បាល់ទះតៃវ៉ាន់, TPVL, កីឡាករបាល់ទះកម្ពុជា, លីគបាល់ទះ