Cambodia News

គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ ៦ អា បណ្តាលឱ្យមនុស្ស ៤ នាក់រងរបួស

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅលើផ្លូវជាតិលេខ ៦ អា ក្នុងខណ្ឌជ្រោយចង្វារ បន្ទាប់ពីរថយន្តដឹកឥដ្ឋបួងចង្កូតគេចរថយន្តដឹកខ្សាច់ រហូតក្រឡាប់សង្កត់អ្នកដំណើរជិតខាងបណ្តាលឱ្យរងរបួសចំនួន ៤ នាក់។

ក្រឡាប់រថយន្តដឹកឥដ្ឋ របួសធ្ងន់-ស្រាល ៤ នាក់ នៅលើផ្លូវជាតិលេខ ៦ អា Connect with us រថយន្តដឹកឥដ្ឋ ១ គ្រឿង បួងចង្កូតគេចគ្នា ក្រឡាប់ចាក់ដុំឥដ្ឋសង្កត់លើអ្នកដំណើរ ៤ នាក់ រងរបួសធ្ងន់-ស្រាល នៅលើផ្លូវជាតិលេខ ៦ អា។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង ២០ នាទីព្រឹក ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦ អា សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋ បានឲ្យដឹងថា គាត់បានឃើញរថយន្តដឹកឥដ្ឋ ១ គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-3839 បានធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើង ខណៈពេលបើកមកដល់ចំណុចខាងលើ រថយន្តបានបត់ឆ្វេងដៃ។ ស្របពេលនោះ ក៏មានរថយន្តបែនដឹកខ្សាច់ ១ គ្រឿង បានបើកមកបត់ឆ្វេងដៃដូចគ្នា។ ពេលនោះ អ្នកបើករថយន្តដឹកឥដ្ឋ បានបួងចង្កូតរថយន្តជ្រុល ក៏ក្រឡាប់ចំរថយន្ត ១ គ្រឿងទៀត ម៉ាក Lexus 570 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2J-6199 ដោយបើកបរក្នុងទិសដៅពីជើងមកត្បូង។ ស្របពេលនោះ ក៏ត្រូវអ្នកជិះម៉ូតូ ១ គ្រឿង ម៉ាក ហុងដាឌ្រីសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GO-6547 បណ្តាលឲ្យរងរបួសធ្ងន់-ស្រាល ចំនួន ៤ នាក់ ផងដែរ។ ក្រោយកើតហេតុ​ សមត្ថកិច្ចជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចុះមកធ្វើការវាស់វែងយករថយន្តបង្ក រថយន្តរងគ្រោះ និង ម៉ូតូរងគ្រោះ ទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕ អត្ថបទ ៖ រដ្ឋា Related Topics:គ្រោះថ្នាក់ចរាចរណ៍​ខណ្ឌជ្រោយចង្វារ You may like ម៉ូតូ ២ គ្រឿង បុកគ្នា ស្លាប់យុវជនម្នាក់ និង ៣ នាក់ទៀត របួសធ្ងន់ នៅខណ្ឌដូនពេញ ឃាត់ខ្លួននិស្សិតវ័យ២៣ឆ្នាំម្នាក់ក្រោយបង្កគ្រោះថ្នាក់បណ្ដាលឲ្យមានអ្នកស្លាប់ក្រោមជាតិស្រវឹង 0.92Mg/L ងងុយដេក ងោកមួយភាំង បើករថយន្តបុករះផ្ទះប្រជាពលរដ្ឋ ៣ ល្វែង រងការខូចខាត ១០ថ្ងៃ រាប់ទាំងថ្ងៃចូលឆ្នាំ មានមនុស្ស៥០នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នគរបាលខេត្តតាកែវបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសសង្គ្រោះជីវិតជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ចូលឆ្នាំខ្មែរ៣ថ្ងៃ មានមនុស្ស១៧នាក់បានបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍ ព័ត៌មានពេញនិយម សេដ្ឋកិច្ច៦ ថ្ងៃ ago ​រដ្ឋាភិបាល​ហាមឃាត់​ក្រុមហ៊ុន​ផលិត​ស្រា ​និង​ភេសជ្ជៈ​ផ្ដល់​រង្វាន់​តាមក្រវិល​កំប៉ុង​ ចាប់ពីដើមខែតុលា ឆ្នាំនេះ សន្តិសុខសង្គម២ ម៉ោង ago ជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់ ព័ត៌មានជាតិ៣ ថ្ងៃ ago អភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន ជីវិតកម្សាន្ដ៦ ថ្ងៃ ago សមាគមសិល្បករខ្មែរ ជូនដំណឹងពីការរៀបចំបុណ្យសព លោក ផៃ ផុរ៉ាក់ និងអំពាវនាវសាធារណជនចូលរួមឧបត្ថម្ភតាមសទ្ធា ព័ត៌មានជាតិ៥ ថ្ងៃ ago ក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ» ព័ត៌មានជាតិ២ ថ្ងៃ ago ក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ព័ត៌មានជាតិ១ សប្តាហ៍ ago អ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី ព័ត៌មានជាតិ៥ ថ្ងៃ ago ថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ

គ្រោះថ្នាក់ចរាចរណ៍, ផ្លូវជាតិលេខ ៦ អា, រថយន្តដឹកឥដ្ឋ, ខណ្ឌជ្រោយចង្វារ, របួស, ភ្នំពេញ

Leave a Reply

Your email address will not be published. Required fields are marked *

Are you human? Please solve:Captcha


Secret Link