អាជ្ញាធរខេត្តកណ្ដាល ប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជាង ៣ម៉ឺនបណ្ណជូនប្រជាពលរដ្ឋស្រុកពញាឮ

ប្រជាពលរដ្ឋនៅស្រុកពញាឮចំនួន ៥២ភូមិ បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាផ្លូវការ ខណៈអាជ្ញាធរខេត្តកណ្ដាលជំរុញឱ្យពន្លឿនការងារចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់។
Connect with us ប្រជាពលរដ្ឋ ចំនួន ៥២ភូមិ ក្នុងឃុំចំនួន៨ ទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុពី រដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្តបន្ថែមទៀតលើកម្មសិទ្ធរបស់ខ្លួន។ ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ ប្រព្រឹត្តទៅក្រោមអធិបតី លោក ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលខេត្តកណ្តាល សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងបរិវេណ សាលាស្រុកពញាឮ អាជ្ញាធរខេត្តកណ្ដាលបានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៥២ភូមិ សរុបចំនួន ៣៧,៥០៩ បណ្ណ ស្ថិតក្នុងឃុំចំនួន៨ រួមមាន៖ ឃុំភ្នំបាត ឃុំជ្រៃលាស់ ឃុំឃ្លាំង ឃុំវិហារលួង ឃុំផ្សារដែក ឃុំកំពង់លួង ឃុំកោះចិន និងឃុំទំនប់ធំ។ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ស្រុកពញាឮ គឺជាស្រុកទី៧ ក្នុងចំណោមក្រុង-ស្រុកទាំង១៣ របស់ខេត្តកណ្តាល ដែលបានបញ្ចប់ការងារចុះបញ្ជី និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាប្រព័ន្ធ ព្រមទាំងបានណែនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចំពោះភារកិច្ចចំពោះមុខបន្ទាប់ពីការវាស់វែងដីធ្លីជាប្រព័ន្ធដែលបានបញ្ចប់នេះទៅ ត្រូវខិតខំផលិតប័ណ្ណកម្មសិទ្ធិ ហើយប័ណ្ណដែលបានផលិតរួច ត្រូវតែខិតខំប្រគល់ឱ្យដល់ដៃប្រជាពលរដ្ឋបានគ្រប់ៗគ្នា។ ករណីក្បាលដីមានទំនាស់ ដែលមិនអាចចុះបញ្ជីដីធ្លីជាប្រព័ន្ធ សូមរដ្ឋបាលស្រុក ញែកបញ្ហាទំនាស់ កំណត់អាទិភាពដោះស្រាយទំនាស់ ដោយគិតលើ ក្បាលដីទំនាស់ដែលពាក់ព័ន្ធប្រជាពលរដ្ឋមានចំនួនច្រើន។ ចំពោះក្បាលដីពាក់ព័ន្ធដីសាធារណៈរបស់រដ្ឋ នឹងត្រូវដាក់ប្រជុំពិនិត្យដោះ ស្រាយជាមួយស្ថាប័នជំនាញ មួយវិញទៀតករណីក្បាលដីដែលម្ចាស់មិនបានចូលរួមក្នុងដំណាក់កាលវាស់វែងចុះបញ្ជីដីធ្លីជាប្រព័ន្ធ សូមអាជ្ញាធរមូលដ្ឋានព្យាយាមស្វែងរកម្ចាស់ក្បាលដី និងណែនាំ ម្ចាស់ដីទៅចុះបញ្ជីដីធ្លីតាមលក្ខណៈដាច់ដោយដុំ។ លោកអភិបាលខេត្តកណ្តាល បានអំពាវនាវដល់ប្រជាពលរដ្ឋដែលត្រូវទទួលបានប័ណ្ណកម្មសិទ្ធិ សូមអញ្ជើញមកទទួលយកឱ្យបានគ្រប់គ្នា និងបានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលមានប័ណ្ណកម្មសិទ្ធិរួចហើយ នៅពេលមានការសាងសង់សំណង់ផ្សេងៗ ត្រូវសុំច្បាប់សាងសង់ឱ្យបានត្រឹមត្រូវ ដើម្បីបង្ហាញពីភាពស៊ីវិល័យ និងការគោរពច្បាប់ ហើយអាជ្ញាធរមានសមត្ថកិច្ច ត្រូវពន្លឿន និងសម្រួលនីតិវិធីផ្តល់សេវាសាងសង់ជូនប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល និងឆាប់រហ័សជូនពួកគាត់។ ជាមួយគ្នាផងដែរ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវគោរពវិជ្ជាជីវៈការងាររបស់ខ្លួន ដោយមិនត្រូវផ្សព្វផ្សាយព័ត៌មានខុស ឬ សង្ស័យដោយគ្មានមូលដ្ឋានច្បាស់លាស់ពាក់ព័ន្ធការសាងសង់នានារបស់ប្រជាពលរដ្ឋឡើយ ហើយត្រូវស្រាវជ្រាវឱ្យបានច្បាស់លាស់មុននឹងចុះផ្សាយ ដើម្បីរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួនជាអ្នកសារព័ត៌មាន និងម្ចាស់សំណង់ផងដែរ៕ Related Topics:ខេត្តកណ្ដាលវិញ្ញាបនបត្រ You may like អាជ្ញាធរខេត្តកណ្តាល បានចុះត្រួតពិនិត្យអនុវត្តវិធានរៀប ចំសណ្តាប់ធ្នាប់តាមបណ្ដាផ្លូវជាតិសំខាន់ៗ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ កំណាត់ផ្លូវជាតិលេខ២៣ សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវ ចាប់ពីគល់ស្ពានកោះធំដល់ស្រុកលើកដែក មានប្រវែងជាង១៩គីឡូម៉ែត្រ អភិបាលខេត្តកណ្តាល ណែនាំអាជ្ញាធរស្រុកលើកដែក ត្រូវការពារតាមបណ្តាទីតាំង «បិទសៀល» ពាក់ព័ន្ធបទល្មើស Scam Online ឱ្យបានល្អ អ្នកកាន់ផេកអធិការដ្ឋានក្រុងតាខ្មៅ ត្រូវរងវិន័យកងកម្លាំង ក្រោយបង្ហោះសារបែបលេងសើចពីការធ្វើសំបុត្រមរណៈភាព អភិបាលខេត្តកណ្តាល ជំរុញដល់សមត្ថកិច្ចត្រូវបន្តមានវិធានការរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ និងសណ្តាប់ធ្នាប់តាមដងផ្លូវ អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ២៣ ព័ត៌មានពេញនិយម សន្តិសុខសង្គម៦ ថ្ងៃ ago ទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល សេដ្ឋកិច្ច៤ ថ្ងៃ ago រដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago រដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា ព័ត៌មានជាតិ៣ ថ្ងៃ ago ក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ» ព័ត៌មានជាតិ៥ ថ្ងៃ ago អ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី ព័ត៌មានជាតិ៣ ថ្ងៃ ago ថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago កូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស កីឡា៣ ថ្ងៃ ago អ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ