Cambodia News

Japan and Australia tighten energy-security ties as global oil crisis worsens

Misryoum reports Japan and Australia agreed to strengthen cooperation on energy security, defense, and key minerals amid rising global oil risks.

ជប៉ុន​និង​អូស្រ្តាលី​ រិតចំណង​សន្តិសុខ​ថាមពល ខណៈ​មាន​វិបត្តិ​ប្រេង​សកល​​កាន់តែអាក្រក់​​ Connect with us ប្រទេស​ជប៉ុននិងអូស្ត្រាលី បាន​ព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិ​ការក្នុងវិស័យជាច្រើន រួមទាំងសន្តិសុខ​ថាមពល ការពារជាតិ និងរ៉ែសំខាន់ៗ ខណៈសង្គ្រាមអ៊ីរ៉ង់​គំរាមកំហែង​ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក​។ នេះ​បើយោង​តាម​សារព័ត៌មាន ABC ចុះ​ផ្សាយ​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០២៦ ។ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអ៊ិឈិ ​(Sanae Takaichi) ​ជួបជាមួយ​សមភាគី​អូស្ត្រាលី លោក អានថូនី អាល់បានីស (Anthony Albanese) នៅឯវិមាន​សភា​អូស្ត្រាលីកាលពីថ្ងៃចន្ទ ក្នុង​​ដំណើរ​ទស្សនកិច្ចលើក​ដំបូង​របស់​នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​មកកាន់​អូស្រ្តាលី​។ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ និង លោក អានថូនីអាល់។ រូបភាព៖ JP.com សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត លោកស្រី​ តាកាអ៊ិឈិ​ លើក​ឡើង​ថា​៖ « យើង​បានពិភាក្សា​ជា​យុទ្ធសាស្ត្រ​លើប្រទេសចិន អាស៊ីអាគ្នេយ៍ បណ្តាប្រទេសនៅ​កោះ​ប៉ា​ស៊ីហ្វិក បញ្ហានុយក្លេអ៊ែរ និង​បញ្ហា​ប្រឈម​មួយ​ចំនួន​​ពីកូរ៉េខាងជើង»។ លោក​ស្រី​ លើក​ឡើង​ថា​៖ « ការបិទច្រកសមុទ្រហ័រ​មូស​ទាំង​ស្រុង​ ​បង្កផលប៉ះពាល់យ៉ាង​ខ្លាំង​ទៅលើតំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​។ យើងក៏​បាន​បញ្ជាក់ថា ប្រទេសជប៉ុន និងអូស្ត្រាលីនឹង​ទំនាក់​ទំនងគ្នាយ៉ាងជិតស្និទ្ធក្នុង​ការឆ្លើយតបពី​តម្រូវ​ការ​​បន្ទាន់»។ គួរ​បញ្ជាក់​ថា អូស្ត្រាលីផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​រាវ​ស្ទើរ​តែពាក់​កណ្តាល​ដល់​ប្រទេសជប៉ុន។ លោក អានថូនី និយាយថា កិច្ចព្រមព្រៀងទ្វេភាគីដែល​សម្រេច​បាននៅថ្ងៃចន្ទនឹងផ្តល់អត្ថប្រយោជន៍ដល់​ប្រជាជនជប៉ុននិងអូស្ត្រាលី។ លោកបន្ថែម​ថា៖ « សម្រាប់ប្រជាជនអូស្ត្រាលី វានឹង​មានន័យថា យើង​មិនសូវងាយរងគ្រោះដោយសារផលប៉ះពាល់​សកល ​ដូចដែលយើង​កំពុងឃើញពេលនេះ ព្រោះ​តែជម្លោះនៅមជ្ឈិមបូព៌ាទេ»។ លោកបន្ត​ថា៖ « សេចក្តីថ្លែងការណ៍​រួមរបស់យើង​ស្តីពីសន្តិសុខ​ថាមពល បញ្ជាក់​ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើង​ក្នុងការរុករក ​ថាមពល​បច្ចុប្បន្នរួមគ្នា ​រក្សាលំហូរពាណិជ្ជកម្មបើក​ចំហ​នៃទំនិញ​ថាមពលសំខាន់ៗ រួមទាំងឥន្ធនៈរាវ និងឧស្ម័នផង​ដែរ​»។ គួរ​បញ្ជាក់​ថា អូស្ត្រាលីនឹង​ផ្តល់ជំនួយរហូតដល់ ៩៣០លានដុល្លារ ដើម្បី​គាំ​ទ្រ​ដល់គម្រោងរ៉ែសំខាន់ៗ​​សហការ​ជាមួយ​ប្រទេសជប៉ុន។ នាយករដ្ឋមន្ត្រី​ទាំង​ពីរ​ក៏បានប្រកាសពី​ជំហានថ្មីៗ​ ដើម្បីបង្កើន​កិច្ច​សហប្រតិបត្តិការការពារជាតិ សន្តិសុខរវាង​ជប៉ុននិងអូស្ត្រាលីផងដែរ​៕ ប្រែសម្រួល៖ ណឺ មិនា Related Topics:អូស្រ្តាលីជប៉ុនថាមពល You may like ជប៉ុនពង្រឹងទំនាក់ទំនងជាមួយវៀតណាមដោយ​ផ្ដោតលើថាមពល ចំពេលមាន​វិបត្តិ​ប្រេង ​ខណៈ​​សកល​លោក​​ប្រឈមវិបត្តិថាមពល ចិន​ប្រកាស​​​​តំបន់​ប្រេង​និង​ឧស្ម័នថ្មីជាង​ ២២០ កន្លែង​ កម្ពុជា ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកូរ៉េ លើថាមពលស្អាត បច្ចេកវិទ្យាបៃតង និងធនធានមនុស្ស ខេត្ត Kochi​ នៅ​​ជប៉ុន​​ផ្តល់​ប្រាក់​ ១២៥ដុល្លារ​ឲ្យ​អ្នក​នៅ​លីវ ​ចំណាយ​​​​​​​លើ​ការ​ណាត់​ចួប​​​បង្កើតស្នេហា ​ជប៉ុនបើក​ឲ្យ​នាំ​អាវុធ​ទៅ​ក្រៅ​ប្រទេស ​ចំណេញ​ទាំងសេដ្ឋកិច្ច​​ជាតិ​ និង​កើន​សម្ព័ន្ធមិត្ត​ ជប៉ុន​​​ លុប​ចោលគោល​ការណ៍​ហាម​ឃាត់​​​ការនាំ​​ចេញអាវុធ​ទៅ​ក្រៅ​ប្រទេស​ ព័ត៌មានពេញនិយម សន្តិសុខសង្គម២ ថ្ងៃ ago ទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល ព័ត៌មានជាតិ១ សប្តាហ៍ ago សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន សេដ្ឋកិច្ច៥ ម៉ោង ago ​រដ្ឋាភិបាល​ហាមឃាត់​ក្រុមហ៊ុន​ផលិត​ស្រា ​និង​ភេសជ្ជៈ​ផ្ដល់​រង្វាន់​តាមក្រវិល​កំប៉ុង​ ចាប់ពីដើមខែតុលា ឆ្នាំនេះ ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago តំណាង​អាមេរិក​និង​អ៊ីរ៉ង់​ ប៉ះសម្តីគ្នា​យ៉ាង​ខ្លាំង​នៅ​សន្និសីទ​នុយក្លេអ៊ែរ ​របស់​អង្គការ​សហប្រជាជាតិ​ ព័ត៌មានជាតិ៥ ថ្ងៃ ago ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ឆ្លើយ​តប​នឹង​ហេតុការណ៍​ទាហាន​ថៃ​ផ្ទុះ​អាវុធ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ព័ត៌មានជាតិ៦ ថ្ងៃ ago ទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់ ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago រដ្ឋបាល​លោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា ព័ត៌មានជាតិ៥ ថ្ងៃ ago កុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា

Secret Link