រកឃើញមូលដ្ឋានទ័ពសម្ងាត់អ៊ីស្រាអែលនៅអ៊ីរ៉ាក់ ប្រើវាយអ៊ីរ៉ង់តាមអាកាស

សេចក្តីរាយការណ៍បានឱ្យដឹងថា អ៊ីស្រាអែលបានបង្កើតមូលដ្ឋានទ័ពសម្ងាត់នៅតំបន់វាលខ្សាច់នៃប្រទេសអ៊ីរ៉ាក់ ដើម្បីត្រៀមលក្ខណៈវាយប្រហារតាមអាកាសទៅលើប្រទេសអ៊ីរ៉ង់ ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។
រកឃើញមូលដ្ឋានទ័ពសម្ងាត់អ៊ីស្រាអែលនៅអ៊ីរ៉ាក់ ប្រើវាយអ៊ីរ៉ង់តាមអាកាស Connect with us អ៊ីស្រាអែល បានបង្កើតមូលដ្ឋានយោធាសម្ងាត់មួយនៅវាលខ្សាច់ក្នុងទឹកដីអ៊ីរ៉ាក់ មុនពេលផ្ទុះសង្គ្រាមជាមួយអ៊ីរ៉ង់ ក្នុងគោលបំណងផ្តល់ការការពារផ្លូវអាកាសសម្រាប់ប្រតិបត្តិការរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារទីក្រុងតេហេរ៉ង់។ នេះបើតាមរបាយការណ៍របស់កាសែត Wall Street Journal ។ យោងតាមភ្នាក់ងារសារព័ត៌មាន AFP ផ្សាយថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ចលនាសម្ងាត់នោះកើតឡើងកាលពីខែកុម្ភៈកន្លងទៅ ដោយមូលដ្ឋាននៅខេត្ត Anbar មានកងកម្លាំងពិសេស អង្គភាពស្វែងរក និងជួយសង្គ្រោះអ៊ីស្រាអែលបង្កើតឡើង ដើម្បីប្រើលើការបាញ់ទម្លាក់យន្តហោះចម្បាំងដែលអាចកើតមាននៅក្នុងប្រទេសអ៊ីរ៉ង់។ មូលដ្ឋានទ័ពអ៊ីស្រាអែលនៅអ៊ីរ៉ាក់។ រូបភាព៖ EN សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត យោងតាមសេចក្តីរាយការណ៍ ទីក្រុង Tel Aviv បានផ្តល់សេវាកម្មសម្ងាត់របស់ខ្លួនលើយោធាអាមេរិក បន្ទាប់ពីយន្តហោះចម្បាំង F-១៥ របស់សហរដ្ឋអាមេរិកត្រូវបានបាញ់ទម្លាក់នៅជិតទីក្រុង Isfahan ខណៈអ៊ីស្រាអែលធ្វើការវាយប្រហារតាមអាកាសស្របគ្នា ដើម្បីធានាសុវត្ថិភាពនៅតំបន់នោះ។ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលគឺមូលដ្ឋានទ័ពនៅអ៊ីរ៉ាក់មិនបានរកឃើញដោយភ្នាក់ងារសន្តិសុខអ៊ីរ៉ាក់ទេ ប៉ុន្តែដោយអ្នកគង្វាលចៀមម្នាក់នៅតំបន់នោះ សម្គាល់ឃើញសកម្មភាពយោធាមិនធម្មតា រួមទាំងចលនាឧទ្ធម្ភាគចក្រ និងការបាញ់ប្រហារ និងជំរុញឱ្យកងកម្លាំងអ៊ីរ៉ាក់បើកការស៊ើបអង្កេតជាបន្ទាន់។ យ៉ាងណា អ៊ីស្រាអែលបានធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងធ្វើការវាយប្រហារយ៉ាងខ្លាំង បណ្តាលឱ្យទាហានអ៊ីរ៉ាក់ម្នាក់ស្លាប់។ ពេលនោះ អ៊ីរ៉ាក់បានសួរអំពីកាលៈទេសៈនៃឧប្បត្តិហេតុ ហើយសហរដ្ឋអាមេរិកថា ជាអ្នកទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ។ លោក Qais al-Mohammadi អនុប្រធានប្រតិបត្តិការកងទ័ពអ៊ីរ៉ាក់និយាយថា៖ « ប្រតិបត្តិការដ៏ធ្វេសប្រហែសនេះត្រូវបានអនុវត្តដោយគ្មានការសម្របសម្រួល ឬការយល់ព្រម»។ ផ្ទុយទៅវិញ មន្ត្រីយោធាអ៊ីរ៉ាក់ម្នាក់ទៀតបានសម្តែងការព្រួយបារម្ភពីអ្វីដែលកើតឡើង ដោយនិយាយថា៖ « វាហាក់ដូចជាមានកម្លាំងមួយមានវត្តមាននៅលើដីមុនពេលការវាយប្រហារ ដោយបានដកថយពីលើអាកាស និងធ្វើប្រតិបត្តិការហួសពីសមត្ថភាពរបស់អង្គភាពរបស់យើង»។ ដោយឡែក លោក Tomer Bar នាយសេនាធិការកងទ័ពអាកាសអ៊ីស្រាអែល ធ្លាប់បានថ្លែងថា៖ « កងកម្លាំងពិសេសកំពុងអនុវត្តប្រតិបត្តិការពិសេស អំឡុងពេលប្រឈមមុខដាក់គ្នាជាមួយអ៊ីរ៉ង់»៕ ប្រែដោយ៖ ណឺ មិនា Related Topics:អ៊ីរ៉ាក់ជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ You may like ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ វាយប្រហារលើទីតាំងការទូតអាមេរិក នៅអ៊ីរ៉ាក់ជាង ៦០០លើក អ៊ីស្រាអែល-លីបង់ នឹងចរចាជុំទី៣នៅសប្តាហ៍ក្រោយ នៅអាមេរិក រកការឯកភាពបញ្ចប់ជម្លោះ ចិន នឹងស្នើការកែប្រែ លើសេចក្តីសម្រេច របស់ UNSC ដែលចង់ដកទ័ពពីលីបង់ តំណាងរាស្រ្តអាមេរិក ហៅ រដ្ឋមន្ត្រីការពារជាតិ Pete Hegseth «អសមត្ថភាព» ហេសបូឡា ប្តេជ្ញាការពារទឹកដី មិនឲ្យអ៊ីស្រាអែល រំលោភ ខណៈភាគីទំាងពីចោទគ្នា «រំលោភបទឈប់បាញ់» រុស្ស៊ី ចោទអាមេរិកថា អន្តរាគមន៍យោធានានារបស់អាមេរិក ធ្វើឡើង ព្រោះតែ«ប្រេង» ព័ត៌មានពេញនិយម សន្តិសុខសង្គម១ សប្តាហ៍ ago ទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល សេដ្ឋកិច្ច៦ ថ្ងៃ ago រដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ ជីវិតកម្សាន្ដ៦ ថ្ងៃ ago សមាគមសិល្បករខ្មែរ ជូនដំណឹងពីការរៀបចំបុណ្យសព លោក ផៃ ផុរ៉ាក់ និងអំពាវនាវសាធារណជនចូលរួមឧបត្ថម្ភតាមសទ្ធា ព័ត៌មានជាតិ៥ ថ្ងៃ ago ក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ» ព័ត៌មានជាតិ៧ ថ្ងៃ ago អ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី ព័ត៌មានជាតិ២ ថ្ងៃ ago ក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ព័ត៌មានជាតិ៥ ថ្ងៃ ago ថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago កូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
អ៊ីស្រាអែល, អ៊ីរ៉ាក់, អ៊ីរ៉ង់, យោធា, មូលដ្ឋានទ័ពសម្ងាត់, ប្រតិបត្តិការតាមអាកាស, ជម្លោះ