ផ្ទុះមេរោគឆ្លង Norovirus លើនាវាទេសចរណ៍អាមេរិក ខណៈមានការព្រមានពីវីរុស Hantavirus

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) រាយការណ៍ពីការផ្ទុះឡើងនៃមេរោគ Norovirus លើនាវាទេសចរណ៍ Princess Cruises ដែលប៉ះពាល់ដល់មនុស្សជាង ១០០នាក់។
ផ្ទុះមេរោគឆ្លង norovirus លើនាវាមួយនៅអាមេរិក ខណៈវីរុស Hantavirus កំពុងព្រមានដោយ WHO Connect with us មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC) បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ថា មានមនុស្សជាង ១០០នាក់ បានរងផលប៉ះពាល់ដោយការផ្ទុះឡើងនៃមេរោគ norovirus លើនាវាទេសចរណ៍ Princess Cruises ខណៈអាជ្ញាធរសុខាភិបាលជុំវិញពិភពលោក កំពុងប្រកាសពីផលប៉ះពាល់ពីការរីករាលដាលរបស់មេរោគ Hantavirus លើនាវាទេសចរណ៍មួយផ្សេងទៀត។ យោងតាមសារព័ត៌មាន FirstPost ផ្សាយថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ដោយផ្អែកតាម CDC នៅសហរដ្ឋអាមេរិក មានអ្នកដំណើរចំនួន ១០២នាក់និងសមាជិកនាវិក ១៣នាក់ធ្លាក់ខ្លួនឈឺ ដោយសារមេរោគ norovirus លើនាវាទេសចរណ៍មួយគ្រឿងនោះ។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត បច្ចុប្បន្នពួកគេកំពុងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីអ្នកដំណើរផ្សេងទៀត ដើម្បីការពារការរីករាលដាល។ គួរកត់សម្គាល់ថាមេរោគ norovirus គឺជាជំងឺទូទៅមួយ បណ្តាលឱ្យអ្នកផ្ទុកមានរោគសញ្ញាក្រពះពោះវៀន ដូចជា អាការៈរាគ និងក្អួត។ វាខុសពីមេរោគ Hantavirus ដែលកម្រមាននិងគ្រោះថ្នាក់ជាង។ គួរបញ្ជាក់ថា នាវាទេសចរណ៍ដែលមានករណីឆ្លងមេរោគ norovirus ជាង ១០០ករណី គឺនាវា Caribbean Princess ចាកចេញពីកំពង់ផែ Everglades ក្នុងទីក្រុង Fort Lauderdale រដ្ឋ Florida នៅថ្ងៃទី២៨ ខែមេសា។ យោងតាមកាសែត The New York Times នាវានោះបច្ចុប្បន្នកំពុងស្ថិតនៅឆ្នេរសមុទ្រភាគខាងជើងនៃសាធារណរដ្ឋ Dominican គេរំពឹងថានាវានេះនឹងឈប់នៅថ្ងៃអាទិត្យនៅកំពង់ផែ Nassau រដ្ឋធានីនៃប្រទេស Bahamas ។ យ៉ាងណា ក្រុមហ៊ុន Princess Cruises លើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា៖ « ក្រុមហ៊ុន Princess Cruises អាចបញ្ជាក់បានថា បុគ្គលមួយចំនួនពិតជាមានជំងឺក្រពះពោះវៀនស្រាល អំឡុងពេលធ្វើដំណើរជាមួយ Caribbean Princess នៅថ្ងៃទី២៨ ខែមេសា ពីកំពង់ផែ Everglades »។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់អាមេរិក (CDC), Hantavirus មានផ្ទុកក្នុងសត្វកណ្តុរ។ ជាទូទៅ ការឆ្លងវីរុសនេះ កើតឡើងនៅពេល មេរោគចេញពីទឹកនោម លាមក ឬទឹកមាត់របស់សត្វកណ្តុរ រួចភាយទៅអាកាស ហើយត្រូវមនុស្សដកដង្ហើមស្រូបចូល។ បច្ចុប្បន្ន Hantavirus មិនមានវ៉ាក់សាំងឡើយ ហើយក៏គ្មានថ្នាំព្យាបាលដែរ ប៉ុន្តែអ្នកជំងឺអាចព្យាបាលបាន តាមរយៈរោគសញ្ញាជាក់ស្តែង៕ ប្រែដោយ៖ ណឺ មិនា Related Topics:សហរដ្ឋអាមេរិក You may like CIA ប្រាប់ថា អ៊ីរ៉ង់ អាចទ្រាំទ្រការបិទផ្លូវទឹក ៤ខែ ខណៈអាមេរិក ពិបាកនឹងបង្ខំឲ្យសត្រូវចុះចាញ់ អ៊ីរ៉ង់ ថា ការគ្រប់គ្រងច្រកសមុទ្រ Hormuz ដូចមានគ្រាប់បែកនុយក្លេអ៊ែរនៅក្នុងដៃ ថ្ងៃមុនប្រកាសផ្អាក ឥឡូវ ត្រាំ ថា នឹងបើកប្រតិបត្តិការ រំដោះកប៉ាល់ ចេញពីច្រក Hormuz ឡើងវិញ ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ វាយប្រហារលើទីតាំងការទូតអាមេរិក នៅអ៊ីរ៉ាក់ជាង ៦០០លើក បណ្តារដ្ឋឈូងសមុទ្រជំរុញឱ្យ UN ធ្វើសកម្មភាព ដើម្បីធានាសុវត្ថិភាពនៃ ច្រក Hormuz គុយបា ចោទអាមេរិកធ្វើ «សង្គ្រាមសេដ្ឋកិច្ច» ប្រឆាំងខ្លួន ក្រោយបញ្ចេញទណ្ឌកម្មជាបន្តបន្ទាប់ ព័ត៌មានពេញនិយម សន្តិសុខសង្គម៦ ថ្ងៃ ago ទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល សេដ្ឋកិច្ច៤ ថ្ងៃ ago រដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ ព័ត៌មានជាតិ៣ ថ្ងៃ ago ក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ» ព័ត៌មានជាតិ៥ ថ្ងៃ ago អ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី ព័ត៌មានជាតិ៣ ថ្ងៃ ago ថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ កីឡា៣ ថ្ងៃ ago អ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago កូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago ការសម្រេចរបស់ ត្រាំ ដកទ័ពចេញពីអាល្លឺម៉ង់ កំពុងផ្ទុះប្រតិកម្ម ទាំងពី ណាតូ និងបក្សខ្លួនឯង