រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះសួរសុខទុក្ខអតីតយុទ្ធជន ១០០គ្រួសារ នៅខេត្តកំពង់ឆ្នាំង

លោក ឆាយ រឹទ្ធីសែន ចុះសួរសុខទុក្ខអតីតយុទ្ធជន និងគ្រួសារ ១០០គ្រួសារ នៅទីបញ្ជាការដ្ឋានតំបន់សឹករងកំពង់ឆ្នាំង พร้อมផ្តល់អំណោយ និងសម្ភារៈ។
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះសួរសុខទុក្ខអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន១០០គ្រួសារ នៅខេត្តកំពង់ឆ្នាំង Connect with us នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ លោក ឆាយ រឹទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយអាជ្ញាធរខេត្តកំពង់ឆ្នាំង និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនចំនួន១០០គ្រួសារ នៅទីបញ្ជាការដ្ឋានតំបន់សឹករងកំពង់ឆ្នាំង។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានថ្លែងថា៖ អតីតយុទ្ធជន និងនិវត្តជន គឺជាកម្លាំងដ៏មានគុណបំណាច់ចំពោះជាតិមាតុភូមិ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារ និងកសាងប្រទេសជាតិ ដូច្នេះអាជ្ញាធរត្រូវបន្តយកចិត្តទុកដាក់សុខទុក្ខ និងជីវភាពរស់នៅរបស់ពួកគាត់ឱ្យបានជាប់ជាប្រចាំ។ លោក ក៏បានណែនាំឱ្យថ្នាក់ដឹកនាំចុះជួយខេត្តមកពីក្រសួងអភិវឌ្ឍន៍ជនបទ អាជ្ញាធរមូលដ្ឋានទាំងអស់ ចុះសួរសុខទុក្ខអតីតយុទ្ធជន និងនិវត្តជនជាប្រចាំ ឬរៀបចំពិធីសំណេះសំណាលផ្សេងៗ ដើម្បីពង្រឹងទំនាក់ទំនង សាមគ្គីភាព និងកុំឱ្យមានគម្លាតរវាងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយ។ ថ្នាក់ដឹកនាំបានសម្ដែងការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់កម្លាំងកាយចិត្តរបស់អតីតយុទ្ធជន ដែលបានចូលរួមការពារបូរណភាពទឹកដី និងរក្សាសន្តិភាពជូនប្រទេសជាតិ នាពេលកន្លងមក។ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាអនប្រធានអតីតយុទ្ធជនខេត្ត បានថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ និងគ្រប់មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានជួយ និងបន្តចូលរួមថែរក្សា និងលើកកម្ពស់សុខុមាលភាពអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដើម្បីឱ្យពួកគាត់ទទួលបានការគោរព និងការយកចិត្តទុកដាក់សមស្របពីសង្គម។ ជាមួយគ្នានេះ ក្រុមការងារក៏បាននាំយកអំណោយ និងសម្ភារៈប្រើប្រាស់មួយចំនួន ប្រគល់ជូនដល់គ្រួសារអតីតយុទ្ធជន ដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះអតីតយុទ្ធជន និងគ្រួសាររបស់ពួកគាត់។ ការចុះសួរសុខទុក្ខ និងផ្តល់ការគាំទ្រដល់អតីតយុទ្ធជន គឺជាសកម្មភាពមនុស្សធម៌ដ៏មានសារៈសំខាន់ ក្នុងការលើកទឹកចិត្ត និងបន្តថែរក្សាសុខុមាលភាពរបស់អ្នកដែលបានបំពេញបេសកកម្មបម្រើជាតិមាតុភូមិ៕ ដោយ ៖ វ៉ាន់ សេដ្ឋា Related Topics:ក្រសួងអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំងយុទ្ធជនជួរមុខ You may like មន្រ្តីជំនាញ ចុះពិនិត្យ និងប្រគល់-ទទួលវត្ថុសិល្បៈ នៅស្រុកបរិបូណ៌ មករក្សាទុកជាសម្បត្តិវប្បធម៌របស់ជាតិ អភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង លើកទឹកចិត្តឲ្យពលរដ្ឋដាំដំណាំដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងរួមចំណែកអភិវឌ្ឍវិស័យកសិកម្មក្នុងមូលដ្ឋាន សមិទ្ធផលថ្មីរង្វង់មូលឆ្នាំង កំពុងសាងសង់ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្បាលដី ជិត ១ ៣០០ បានចុះបំពេញទិន្នន័យក្បាលដីរួចរាល់ជូនពលរដ្ឋក្នុងឃុំពាម ស្រុកសាមគ្គីមានជ័យ អភិបាលខេត្តកំពង់ឆ្នាំង ណែនាំឲ្យអាជ្ញាធរក្រុងស្រុក ចុះពិនិត្យតាមមូលដ្ឋានក្រោយមានភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ ព័ត៌មានពេញនិយម សន្តិសុខសង្គម១ សប្តាហ៍ ago ទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល សេដ្ឋកិច្ច៥ ថ្ងៃ ago រដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ ព័ត៌មានជាតិ៤ ថ្ងៃ ago ក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ» ព័ត៌មានជាតិ៦ ថ្ងៃ ago អ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី ព័ត៌មានជាតិ២៣ ម៉ោង ago ក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ព័ត៌មានជាតិ៤ ថ្ងៃ ago ថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago កូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស ព័ត៌មានជាតិ២៤ ម៉ោង ago ប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ, អតីតយុទ្ធជន, គ្រួសារអតីតយុទ្ធជន, កំពង់ឆ្នាំង, សួរសុខទុក្ខ, អំណោយ